ក្រសួងធនធានទឹកជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១-៧ ខែធ្នូ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C
ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១-៧ ខែធ្នូ ឆ្នាំ២០២១) ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជា មួយនិងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះ ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C។
ក្រសួងធនធានទឹក បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្តរំកិលចុះមកក្រោមជា មួយនិងខ្យល់មូសុងឦសានបង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C – សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
– អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C – សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
– ក្នុងនោះ ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចចុះដល់ ១៥°C ។
៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ) ។
សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ ៕