ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិធីសម្ពោធដាក់ឱ្យដំណើការ មណ្ឌលកំសាន្តឆ្នេរសមុទ្រ

79

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើការមណ្ឌលកំសាន្តឆ្នេរសមុទ្រ មានទីតាំងនៅឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកឧកញ៉ា កុក អាន ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធ សភា អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុ ភ្ញៀវជាតិ អន្តរជាតិ ។

លោក ហេង តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គោលដិន សាន់ស្តាយ អេនធើធេនម៉ិន បានមាន ប្រសាសន៍ថា ការបើកសម្ពោធមណ្ឌលកម្សាន្តឆ្នេរសមុទ្រថ្ងៃនេះផ្ដោតសំខាន់លើការលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាពដ៏ល្អឥតខ្ចោះ ចំណត កប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្តបន្ទប់សម្រាក និងសណ្ឋាគារលំដាប់។ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ជាការចាប់ផ្ដើមដ៏ល្អមួយបានបោះជំហានយ៉ាងម៉ឺងម៉ាត់ដោយមានអាបើកចំហររង់ចាំការ សាង សង់គម្រោង ហាយ ហ្គាង ហ្គ្រេន ហូថេល និងគម្រោងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ បញ្ចប់សព្វគ្រប់ នឹងក្លាយ ជាចំណុចចុះឈ្មោះភ្ញៀវទេសចរពេញ និយម ក៏ដូចជាអត្តសញ្ញាណទីក្រុងនៃខេត្តព្រះសីហនុ រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុផងដែរ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា អភិវឌ្ឍន៍យ៉ាងឆាប់ រហ័ស និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនជាងគេនៅអាស៊ី ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ បង្ហាញពីសកម្មភាពថ្មី នៃការបើកសេដ្ឋកិច្ចនៅកម្ពុជា នេះជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ជាពេលវេលាដ៏សមស្របបំផុត ក៏ដូចជាឆ្លើយតប ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ការវិនិយោគបានផ្ដល់ឱកាសការងារដល់ប្រជាជន និងយុវជនកម្ពុជារបស់យើងយ៉ាង ច្រើនសន្ធឹកសន្ធាប់ ផ្តល់ឱកាសទទួលបានប្រាក់ ចំណូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅព្រះរាជាណា ចក្រកម្ពុជា ។ រយៈពេលពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច វិស័យឯកជន និងរដ្ឋមានផលប៉ះពាល់យ៉ាងច្រើន បណ្ដាក្រុមហ៊ុនឯកជនមួយចំនួនឈានទៅ ដល់បិទទ្វារ ឬផ្អាកសកម្មភាព។ ប៉ុន្តែក្រុមហ៊ុន ហ្គោលដិន សិនស្កាយ ពិតជាមានការប៉ះពាល់ ដូចបណ្ដាក្រុមហ៊ុនផ្សេងៗ តែក្រុមហ៊ុននៅតែបន្ត សកម្មភាព នៃការវិនិយោគអភិវឌ្ឍន៍ការសាងសង់ដំណើរការមកដល់ ពេលនេះ យើងខ្ញុំពិតជាកោត សរសើរ លើកទឹកចិត្តឱ្យក្រុមហ៊ុន និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀត បន្តការជំរុញសកម្ម ភាពរបស់ខ្លួនថ្មីបន្ថែមទៀតឱ្យបានជោគជ័យគ្រប់គ្នា។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យបុគ្គលិក មន្ត្រីរាជការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាៗយើងត្រូវរៀនរស់ក្នុងបរិបទកូវីដដោយចាប់ផ្ដើមបើកដំណើរ ការសកម្មភាពសេដ្ឋកិច្ច និងសង្គមដោយការប្រុងប្រយ័ត្នព្រមៗគ្នាសម្រាប់ខេត្តព្រះសីហនុរបស់យើងការ អនុវត្តគោលនយោបាយ “ផ្លូវមួយ ខ្សែ ក្រវាត់មួយ ” របស់សាធារណរដ្ឋប្រជា មានិតចិន និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិតជាបានរួមចំណែកកែលម្អសោភ័ណភាពទីក្រុង និងផ្លូវថ្នល់ជាច្រើនក្នុងក្រុងខេត្តព្រះសីហនុ ។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមប្រឹក្សាសម្រាប់រៀបចំផែនការមេ ការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រុមប្រឹក្សានេះ ដែលមានសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុម ប្រឹក្សាភិបាល ហើយកន្លងមកសម្តេចតេជោបានផ្តល់កញ្ចប់ថវិកាធ្វើការអភិវឌ្ឍក្រុង និងខេត្តព្រះសីហនុ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺសាធារណ ភ្លើងស្តុប កាំម៉េរ៉ាសុវត្ថិភាព ផ្លូវថ្មើរជើង និងលំហរឆ្នេរសមុទ្រ បន្ទប់ទឹកសាធារណៈ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលបានជម្រុញការវិនិយោគកំពង់ផែទឹកជ្រៅ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុន ពង្រីកកំពង់ផែឱ្យមានសមត្ថភាពទទួលនាវាដែលមានជំរៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន។ ខេត្តមានព្រលានយន្តហោះ កសាងផ្លូវរត់មានរហូតដល់ ៣,៤០០ ម៉ែត្រ វែងជាងគេនៅកម្ពុជា មានសមត្ថបភាពឱ្យយន្តហោះពីរជាន់ចុះចតបាន។ កសាងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ បានបើកការដ្ឋានកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២ រហូតមកដល់ពេលនេះសម្រេច បានជាង ៧០ភាគរយ ត្រូវបញ្ចប់នៅខែ១០ ឆ្នាំ២០២២ខាងមុខ នេះជាសក្តានុពលផ្តល់ឱកាសឱ្យអ្នកវិនិយោគ អ្នកទេសចរ បន្តការចាប់ អារម្មណ៍មកវិនិយោគនៅខេត្តព្រះសីហនុ បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង