ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់នឹង ចូលរួមប្រកួត ជើងឯកពិភពលោកលើកទី៤៨ ឆ្នាំ២០១៨ផ្នែកបុរស នៅកាណាដា

105


​ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាប្រកាសថានឹងបញ្ជូន ក្រុមកីឡាករប៉េតង់របស់ខ្លួនចំនួន៤នាក់និង គ្រូបង្វឹកមួយមួយរូបទៅ ចូលរួមព្រឹត្តការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើស ជើងឯកពិភពលោកលើកទី៤៨ ឆ្នាំ២០១៨ផ្នែកបុរស នៅទីក្រុងកេបិក( Quebec) ប្រទេសកាណាដា។

​ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨។លោកអ៊ឹម ផាតគ្រូបង្វឹកក្រុមបុរសបានមានប្រសាសន៍ថា ការប្រកួតជើងឯកពិភពលោកលើក នេះខាងសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជានឹងបញ្ជូនក្រុមកីឡាករចំនួន៤នាក់ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ យឹម សុភ័ណ្ឌ កីឡាករ ថោង ឈឿន និងកីឡាករ ស៊ីន វង់។

សូមបញ្ជាក់ថាសុខ ចាន់មានគឺជាម្ចាស់មេដាយពិភពលោក ដែលត្រូវចូលរួមការពារតំណែង របស់ខ្លួន ។

​សម្រាប់ការប្រកួតមានតែ២វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាវាយ យកពិន្ ទុនិងវាយ៣នាក់ទល់៣នាក់បុរស។ដោយការដឹកនាំដោយអ៊ិនគឹមស្រ៊ុន ដែលជា អគ្គលេខាធិការរបស់សហព័ន្ធគឺជាប្រធានប្រតិភូ។ថ្ងៃទី១០កញ្ញាប្រតិភូនឹងចេញ
ដំណើរទៅចូលរួមប្រកួត ។ នឹងចេញដំណើរនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង