ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សចាស់ជរា ១០០នាក់នៅខណ្ឌទួលគោកទទួលបានអាវរងា ភួយ ក្រមា និងថវិកាពីសម្ដេចតេជោ ហ៊ុនសែន​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន

82

ភ្នំពេញ៖ មនុស្សចាស់ជរាចំនួន ១០០ នាក់ មកពីសង្កាត់ទាំង១០ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ទទួលបានអាវរងា ភួយក្រមា និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ខណៈដែលអាកាសធាតុបានចាប់ផ្តើមចុះត្រជាក់។

   ពិធីសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចាស់ជរានៅក្នុងខណ្ឌទួលគោកនេះបានធ្វើឡើងនាថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២១នៅសាលាខណ្ឌទួលគោកក្រោមវត្តមានលោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។

  ប្រជាពលរដ្ឋជាចាស់ជរាទាំង១០០នាក់ក្នុងម្នាក់ៗទទួលបាន ភួយ១ អាវរងារ១ក្រម៉ា១និងថវិកា       ចំនួន ៥០,០០០រៀល

   គួរបញ្ជាក់ថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងពិធីប្រគល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២១កន្លងមកនេះ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់បង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានលឿននិងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ។អនុវត្តតាមការណែនាំនេះទើប លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញរៀបចំជាកម្មវិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចាស់ជរាទាំង១០០នាក់នេះតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង