គ្រោះថ្នាក់ចរាចរថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្លាប់២នាក់ របួស១៧នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ៨នាក់ របួសស្រាល ៩នាក់(ស្រី១នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៨នាក់(យប់១នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៤លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៧គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តធំ ១គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ១លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ២លើក ផ្លូវខេត្ត ១លើក និងផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូចធំ ១លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តមណ្ឌលគិរី ២លើក ស្លាប២នាក់ របួស១២នាក់ និងខេត្តកណ្តាល ១លើក របួស២នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៥ថ្ងៃ គឺថ្ងៃទី១-៥ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ៣៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៧នាក់ របួសសរុប ៦៥នាក់ របួសធ្ងន់ ៤៨នាក់ របួសស្រាល ១៧នាក់ ៕