ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន៣គម្រោងនៅសង្កាត់ស្វាយប៉ាក

83

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១រដ្ឋបាលខណ្ឌប្ញស្សីកែវបើកការដ្ឋាន ស្ថាបនាផ្លូវដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ឆ្នាំ២០២១នៅសង្កាត់ស្វាយប៉ាក ចំនួន៣គម្រោងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងដោយមានការចូលរួមពី លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធាន និងមន្រ្តី ការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៥០នាក់។

គួរបញ្ជាក់ថា៖ផ្លូវចំនួន៣ខ្សែដែលលោកអភិបាលខណ្ឌប្ញស្សីកែវបើកការដ្ឋានស្ថាបនាចំនួន៣គម្រោងទី1-ដាក់លូមូលថ្មីប្រវែង ៣០៨ម ទំហំ ០,៦០ម ស្ថិតនៅភូមិស្វាយប៉ាក
ទី២-ផ្លូវបេតុងអាមេប្រវែង ៥៩ម ទទឹង ៥ម កម្រាស់ ០,១៥ម៉ែ្រត ស្ថិតនៅភូមិស្វាយប៉ាក និងភូមិឡកំបោរ ។

ទី៣-ផ្លូវបេតុងគ្មានសសៃដែកប្រវែង ១១៩ម ទទឹង ៣.៦៦ម៉ែត្រកម្រាស់០.១២ម ស្ថិតនៅភូមិស្វាយប៉ាក។សរុបថវិកា ១០៩,៩៥០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង