លោក ឃឹម ស៊ុនសូដា៖ នាំយកអំណោយ សម្ដេចតេជោហ៊ុនសែន ជូនមនុស្សចាស់ ៧០នាក់ មកពីសង្កាត់ទាំង៧ ខណ្ឌកំបូល
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នាំយកអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនមនុស្សចាស់ ៧០នាក់ មកពីសង្កាត់ទាំង៧ ខណ្ឌកំបូល ក្នុងរដូវរងា តាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវ ផ្ដល់ អំណោយជាអាវរងា ជូនមនុស្សចាស់ ឲ្យទាន់ក្នុងសប្ដាហ៏ទី១ ខែធ្នូនេះ ។
ទើបនៅថ្ងៃទី០៣ ខែធ្នូ ២០២១ នៅសាលាខណ្ឌកំបូល បានផ្ដល់អំណោយ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជូនមនុស្សចាស់ ៧០នាក់ មកពី៧សង្កាត់ ក្នុងខណ្ឌកំបូល ក្រោមអធិបតីភាព លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងអភិ បាលរង និងមន្ដ្រីក្រោមឱវាទខណ្ឌផងដែរ ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖
ដោយប្រកាន់ខ្ជាប់ស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់អនុវត្តន៍អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យ យកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋលោក យាយ លោកតា ចាស់ជរា នៅរដូវធ្លាក់រំហេីយ ខ្យល់ត្រជាក់ ខែកត្តិក និងដោយ មានការណែនាំពីលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវគិតគូយកចិត្ដទុក្ខដាក់ ចំពោះមនុស្សចាស់ ។
លោកបន្ដថា៖ ទើបថ្ងៃនេះ មន្ដ្រីខណ្ឌកំបូល បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ភួយមួួយ អាវរងារមួយ ក្រមាមួយ និងថវិកា៥ម៉ឺនរៀល ដេីម្បីចែកជូនដល់លោកតា លោក យាយ ចាស់ជរា ចំនួន៧០ នាក់ ដែលអញ្ជេីញមកពីបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ៕ . សំរិត