ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌប្ញស្សីកែវ ប្រើធ័រក្ដៅ បង្ក្រាបទីតាំង អាជីវកម្ម អ៊ីនធឺណិត ដែលមានលួចលាក់ បង្កប់នូវល្បែងស៊ីសង នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ

56

 

ភ្នំពេញ៖ ដើម្បីបំលុបបាត់ឱ្យអស់ល្បែងស៊ីសងគ្រប់រូបភាព ក្នុងមូលដ្ឋានខណ្ឌអាជ្ញាធរប្រើធរក្ដៅឆ្មក់ បង្ក្រាបជាបន្តបន្ទាប់នេះ ជាគោលការណ៌របស់លោកឯក ឃុនដឿន។ ជាក់ស្ដែងនៅថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទីល្ងាច គណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំង អាជីវកម្ម អ៊ីនធឺណិត ដែលមានលួចលាក់បង្កប់នូវល្បែងស៊ីសង នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ធផលកំលាំងយើងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៩នាក់ ស្រី ០៣នាក់ និងដកហូត ម៉ូនីទ័រ២៦គ្រឿង, ស៊ីភីយូ ២៦គ្រឿង, TV ៤គ្រឿង ម៉ាស៊ីនព្រីន ០២គ្រឿង, ត្រា០២, ប៊ុង មួយចំនួន និងថវិកា ៧០៧,៥០០រៀល ។
បច្ចុប្បន្នកំលាំងយើង កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង