ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រព្រឹត្តអំពើឆរបោកតាមអនឡាញ ដោយប្រើប្រាស់គណនីយហ្វេសបុកធ្វើការ Live ចែកលុយ ចែកមាស

31

 

ស្ទឹងត្រែង ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចង្អុលណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តអំពើឆរបោកតាមអនឡាញ(online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយចែកមាសជាច្រើន ។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរថា ប្រសិនជាបងប្អូនណា ដែលត្រូវបានជនខាងលើ ដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn នេះបោកប្រាស់នោះ សូមទំនាក់ទំនងមកផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមកផ្ទាល់តាមរយៈលេខ 088 52 82 999 , 031 22 72 777 ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយស៊ែ (share) ឲ្យបានច្រើន ដើម្បីឲ្យបងប្អូនដែលរងការបោកប្រាស់ បានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទខាងលើ ៕

អត្ថបទដែលជាប់ទាក់ទង