ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះ!

132

បរទេស៖នាយកគ្រប់គ្រងរូបិយ៍ប័ណ្ណវត្ថុអន្តរជាតិ (IMF) បានព្រមានថា ដោយសារល្បឿនឆ្លងនៃវីរ៉ុសបំប្លែងថ្មីអូមីក្រុន (Omicron) នៃរោគរាតត្បាតកូវីដ-១៩ ការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកិច្ចពិភពលោកទំនងជាធ្លាក់ចុះទាប ជាងអ្វីដែលបានព្យាករនៅខែតុលា ឆ្នាំ២០២១ កន្លងមក។

បច្ចុប្បន្ននេះ វីរ៉ុសបំប្លែងថ្មីអូមីក្រុនបានរាលដាលដល់ទៅជាង ៤០ប្រទេសរួចហើយ បន្ទាប់ពីត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូងមក។

លោកស្រី Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោកបានលើកឡើងថា ការរីករាលដាលយ៉ាងឆាប់រហ័សរបស់វីរ៉ិសបំប្លែងប្រភេទថ្មីនេះអាចក្លាយជាវីរ៉ុសចម្លងលើសវីរ៉ុសបំប្លែងប្រទេសដេលតា (Delta) ដែលបច្ចុប្បន្នជាប្រភពចម្លង ៩៩%។ លោកស្រីសង្កត់ថាៈ «យើងត្រូវការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្ន ប៉ុន្តែមិនត្រូវភ័យស្លន់ស្លោនោះទេ ព្រោះយើងស្ថិតក្នុងស្ថានភាពខុសគ្នាពី ១ឆ្នាំមុន»។

លោក Mike Ryan នាយកទទួលបន្ទុកគ្រោះអាសន្ន នៃអង្គការ សុខភាពពិភពលោក បានថ្លែងថា ពុំមានភស្តុតាងណាមួយដែលបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩បច្ចុប្បន្ន ត្រូវធ្វើកការកែប្រែ ដើម្បីប្រយុទ្ធនឹងវីរ៉ុសបំប្លែងអូមីក្រុនឡើយ។ លោកបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមមនុស្សងាយរងគ្រោះ ឱ្យទទួលវ៉ាក់សាំងបង្ការដែលមាននៅលើទីផ្សារបច្ចុប្បន្ន។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោក Christian Lindmeier បានថ្លែងប្រាប់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា អ្នកផលិតវ៉ាក់សាំងកូវីដ-១៩ គួរត្រៀមភវនីយ៍កម្មធ្វើការកែប្រែផលិតផលរបស់ពួកគេ។

ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech របស់អាល្លឺម៉ង់ ដែលផលិតវ៉ាក់សាងកូវីដ-១៩ ប្រភេទ ហ្វៃស័រ (Pfizer) បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនគួរតែអាចមានលទ្ធភាពធ្វើការបែប្រែវ៉ាក់សាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីប្រយុទ្ធនឹងអូមីក្រុន។

អត្ថបទដែលជាប់ទាក់ទង