ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាស់ព្រឹទ្ធាចារ្យ ដែលងាយប្រឈម នឹងបញ្ហាសុខភាព ក្នុងរដូវរងា ចំនួន ៧០នាក់ មកពីសង្កាត់ទាំង៧បានទទួល អំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

98

 

ភ្នំពេញ៖នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងបរិវេណសាលាខណ្ឌ ពោធិ៍សែនជ័យ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសប្បទា រាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំង មន្រ្តីក្រោមឱវាទ នាំយកអំណោយទៅចែកជូន ចាស់ព្រឹទ្ធាចារ្យ ដែលងាយប្រឈមនឹងបញ្ហាសុខភាព ក្នុងរដូវរងា ចំនួន ៧០នាក់ មកពីសង្កាត់ទាំង៧ ។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ៍យបានបញ្ជាក់ថា៖សម្ភារៈប្រើប្រាស់មាន ភួយ១, អាវរងា១, ក្រម៉ា១, ម៉ាស់១ប្រអប់ និងថវិការ ម្នាក់ ៥ម៉ឺនរៀល ដែលបានចែកជូនលោកតាលោកយាយ អុំ ពូ មីងនាពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឃួង ស្រេង អភិបាលធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង