ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ បើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចម៉ូតូ នៅសង្កាត់ច្រាំងចំរេះទី២

89

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយយកដែកឆ្កឹះសោរម៉ូតូម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM 8195 កាលវេលាម៉ោង ១២:៣០នាទី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ភា សុខគីម ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ កាត់ដេរ មានទីលំនៅផ្ទះលេខ១២១៥ ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។

ចំណែកជនសង្ស័យ ទាំង២នាក់នេះ ១-ឈ្មោះ សម្បត្តិ ដារ៉ូ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ ហៃ ស្រីនាង ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ សមត្ថកិច្ច ដកហូត សម្ភារៈវត្ថុតាងរួមមាន ៖ ម៉ូតូ០១ គ្រឿងម៉ាក Honda Air Black ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1C-1648 ។

បើតាមសមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកខាងលើ មកពីកន្លែងធ្វើការ ហើយចតទុកនៅខាងមុខផ្ទះ ដោយបានចាក់សោរករត្រឹមត្រូវ រួចក៏ដើរចូលទៅហូបបាយ នៅក្នុងផ្ទះ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យ ០២នាក់ ស្រី០១នាក់ និងប្រុស០១នាក់ ជិះម៉ូតូម៉ាក STEP ពណ៌ក្រហម បានធ្វើសកម្មភាពយកដែកឆ្កឹះសោរករម៉ូតូម៉ាកខាងលើ ពេលនោះជនរងគ្រោះលឺសម្លេងកាច់ករម៉ូតូ ក៏ចេញមកឃើញជនសង្ស័យកំពុងតែជិះម៉ូតូរបស់ខ្លួនចេញទៅ ហើយបានស្រែកថាចោរៗ បណ្ដាលផ្អើលឆោរឡោរ ដល់អ្នកជិតខាង តែមិនមានអ្នកជួយដេញតាមទេ។ បន្ទាប់មកជនរងគ្រោះបានឡើង មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្ដិ៍ បានបើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួន បានជនសង្ស័យទាំង០២នាក់ នៅចំណុចផ្លូវលំ ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីសាកសួរ និងកសាងសំណុំតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង