ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់យកកាបូបយួរដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល ស្រាវជ្រាវឃាត់ខ្លួនបន្តបន្ទាប់

54

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់យកកាបូបយួរដៃ ប្រព្រឹត្តនៅចំណុចមាត់ប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨:០០នាទី ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖
១- ឈ្មោះ សុខ ភឿក ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២- ឈ្មោះ ហ៊ុន សៀវធាន ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនផេនដា។
៣- ឈ្មោះ ថាវ រតនា ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ហេតុការណ៍៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ សុខ ភឿក ជិះម៉ូតូម៉ាក និច ពណ៌សក្រហម ដោយមានការសង្ស័យកម្លាំងបានឃាត់ខ្លួន យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២។ ក្រោយពីសាកសួរជនសង្ស័យ ក៏បានឆ្លើយសារភាពថារូបគេ និងបក្ខពួក ចំនួន១០នាក់ទៀត ឈ្មោះ ប៉ែត ច័ន្ទតារា ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ថាវ រតនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ផល រ៉ានន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ថាច់ សុធា ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ភៅ ចាន់លី ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ហ៊ុន សៀវធាន ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ សុខ តាន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ បញ្ញា ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងឈ្មោះ ហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានជិះម៉ូតូ ចំនួន០៧គ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបយួរដៃ របស់ជនរងគ្រោះឈ្មោះ ស៊្រុន ម៉ារី ភេទ ស្រី អាយុ២៦ឆ្នាំ ក្នុងនោះមានអ្នកសម្ភារៈមួយចំនួនដូចជា៖ ម៉ាស៊ីនកុំព្យូទ័រលេបថបចំនួន ០១គ្រឿង, ទូរស័ព្ទដៃម៉ាក អាយហ្វូនសេវេនផ្លើស ពណ៌ខ្មៅ ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក និងលុយខ្មែរចំនួន ៤០ម៉ឺនរៀល នៅចំណុចមាត់ប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨:០០នាទី (ដោយជនសង្ស័យឈ្មោះ សុខ តាន់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ បញ្ញា ជាអ្នកជិះចូលធ្វើសកម្មភាពឆក់យកកាបូបយួរដៃ របស់ជនរងគ្រោះឈ្មោះ ស៊្រុន ម៉ារី ចំណែកបក្ខពួកជនសង្ស័យឈ្មោះ សុខ ភឿក ជិះម៉ូតូម៉ាកនិច ពណ៌ស ជាមួយឈ្មោះ ប៉ែត ច័ន្ទតារា, ឈ្មោះ ផល រ៉ានន់ ជិះម៉ូតូម្នាក់ឯងម៉ាក និច ពណ៌ស, ឈ្មោះ ថាច់ សុធា ជិះម៉ូតូម្នាក់ឯងម៉ាក សេ១២៥ ពណ៌ខ្មៅ, ឈ្មោះ ឡុង ជិះម៉ូតូម្នាក់ឯងម៉ាក និច ពណ៌ ខៀវ, ឈ្មោះ ហ៊ុន សៀវធាន ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ ហេង, ឈ្មោះ ភៅ ចាន់លី ជិះម៉ូតូម៉ាក និច ពណ៌ ខៀវ ជាមួយឈ្មោះ ថាវ រតនា, ឈ្មោះ សុខ តាន់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ បញ្ញា ជាអ្នកជិះម៉ូតូរារាំងពីខាងក្រោយ កុំឲ្យមានគេដេញតាមទាន់បក្ខពួកខ្លួនធ្វើសកម្មភាពឆក់)។

ក្រោយទទួលបានព័ត៌មានសារភាពពីជនសង្ស័យភ្លាម កម្លាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ទៀត ឈ្មោះ ថាវ រតនា និងឈ្មោះ ហ៊ុន សៀវធាន នៅចំណុចផ្លូវ បេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ យកមកសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍ ចំណែកជនសង្ស័យ ចំនួន០៨នាក់ទៀត ដែលមានឈ្មោះដូចខាងលើបានរត់គេចខ្លួនបាត់។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក និច ពណ៌សលាយក្រហម សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១BI-៧១៧៧ របស់ជនសង្ស័យឈ្មោះ សុខ ភឿក និងម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ ១BV-៣៩២៥ របស់ជនសង្ស័យឈ្មោះ ហ៊ុន សៀវធាន។ សម្ភារៈជនរងគ្រោះឈ្មោះ ស៊្រុន ម៉ារី ដែលបានបាត់បង់៖ ម៉ាស៊ីនកុំព្យូទ័រលេបថបចំនួន ០១គ្រឿង, ទូរស័ព្ទដៃម៉ាក អាយហ្វូនសេវេនផ្លើស ពណ៌ខ្មៅ ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក និងលុយខ្មែរចំនួន ៤០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង