ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកពួក ត្រូវបានក្រុមការងារ ចម្រុះចុះស្រាវជ្រាវ កំណត់និយមការ និងស្វែងរកជនល្មើស ដែលកាប់បំផ្លាញព្រៃលិចទឹក

100

សៀមរាប៖ ដើមី្បអនុវត្តនូវបទបញ្ជារដ៍ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដីព្រៃលិចទឹកដែល បានកាប់ទន្ទ្រានខុសច្បាប់ទាំងចាស់ទាំងថ្មី ដើម្បីដកហូតមកជាសម្បត្តិរដ្ឋវិញ និង វែកមុខជន ខិលខូចយកមកផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងបានកំណត់បង្គោលក្នុងតំបន់បីអោយបានច្បាស់លាស់ឡើងវិញផងដែល។

ក្រុមការងារចម្រុះបានផ្ទៀងផ្ទាត់បង្គោលតំបន់បី ក្នុងឃុំចំនួនពីរដូចខាងក្រោម ៖
១-ឃុំល្វាផ្ទៀងផ្ទាត់បាន ១១ បង្គោល ក្នុងនោះបាត់ 3 បង្គោល ទ្រេត ៧បង្គោល និងចំណុចខុសទីតាំង1បង្គោល
២-ឃុំមុខប៉ែនផ្ទៀងផ្ទាត់បាន ៦បង្គោល ក្នុងនោះបាត់3បង្គោល ទ្រេត3បង្គោល។

បន្ទាប់ពីក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដីព្រៃលិចទឹករួចមក លោកង៉ាន់ ភិរុណ ក៏បានដឹកនាំកិច្ចប្រជុំបន្តនៅសាលាស្រុកពួក ដើម្បីពិនិត្យផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកពួកក្នុងការទប់ស្កាត់ ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដោយក្នុងកិច្ចប្រជុំនេះមានសមាសភាពចូលរួមពី អភិបាលស្រុក, អភិបាលរងស្រុក, នាយរដ្ឋបាលជលផល, ស្នងការ នគរបាលស្រុក ,មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី, មន្ទីរធនធានទឹកនិងឧតុនិយម, មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ, មន្ទីរបរិស្ថាន, ខ័ណ្ឌរដ្ឋបាលជលផល, និង មេឃុំជាប់បឹងទន្លេសាបទាំងអស់ក្នុងភូមិសាស្ត្រស្រុកពួកផងដែល។

លោក ង៉ាន់ ភិរុណ បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះកំណត់ចំណុចនិយាមការទាំងអស់ឱ្យបានច្បាស់លាស់ ដើម្បីយើងរៀបចំទិន្នន័យដាក់ជូនថ្នាក់ដឹកនាំសម្រេចបន្ថែម។ ម្យ៉ាងទៀតយើងក៏ត្រូវតែពិនិត្យឡើងវិញចំពោះស្រុកពួកដែលបានកាត់ឆ្វៀលដីកន្លងមកដែលមានចំនួន ១១៥១ហិចតា ស្មើរនឹង ៩៧បង្គោល ប៉ុន្តែយើងចុះពីនិត្យជាក់ស្តែងឃើញតែ ៨៧បង្គោល បាត់អស់១០បង្គោល ដូចនេះសូមក្រុមការងារបន្តរកចំណុចនិយាមការដែលបានបាត់នេះ ថាមកពីមូលហេតុអ្វី ឬបង្គោលទាំងនោះត្រូវដួលហើយលិចទឹក។ប

លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមការងារផងដែរ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចុះពិនិត្យ ស្រាវជ្រាវ និងកំណត់ចំណុចនិយាមការទាំងនេះ ហើយលោកក៏សំណូមណរដល់ក្រុមការងារទាំងអស់ត្រូវបន្តចុះស្រាវជ្រាវបន្ថែមទៀតរហូតដល់បេសកកម្មយើងបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង