ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូWT បំប៉នសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ

153

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានបើកវគ្គបំប៉នសមត្ថភាពអាជ្ញា
កណ្តាលនិងចៅក្រមថ្នាក់ជាតិត្រៀម ប្រកួតជើងឯកថ្នាក់ជាតិ២០២១ និងអាជ្ញាកណ្តាលនិងចៅក្រមអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតគីឡា SEA GAMES 2023 លើកទី៣២ កម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានសិក្ខាកាមចំនួន២៣នាក់ អញ្ជើញចូលរួមពិធីលោកគង់ សក្ខិដា អគ្គលេខាធិការរងតំណាងលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ។

កម្មវិធីវគ្គស្តីពីការបំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិនេះធ្វើឡើង ដើម្បីត្រៀខ្លួនសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១។ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាត្រូវមានអាជ្ញាកណ្តាល និងចៅក្រម កម្រិតអន្តរជាតិចំនួន ៥នាក់យ៉ាងតិច ទើបគ្រប់គ្រងការប្រកួតទាំងមូលបាន។

ដោយសារតែបញ្ហានេះហើយទើប អនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រម ត្រៀមសម្រាប់ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ផ្សព្វផ្សាយពីការជ្រើសរើស មន្រ្តីបច្ចេកទេសតេក្វាន់ដូ ដែលមានកម្រិតចាប់ពី ៣ដាន់ (KUKKIWON)ឡើងទៅ ដែលមានចំណាប់អារម្មណ៍ចូលរួម ស្របតាមលក្ខខណ្ឌនៃការជ្រើសរើស សិក្ខាកាមរបស់អនុគណៈកម្មការ។

នៅក្នុងវគ្គដ៏មានសារៈសំខាន់នេះ យើងទទួលបានកិត្តិយសអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេស លោក គង់ សក្ខិដា លោក ឃឹម សត្ថានិងការសម្របសម្រួល ដោយអនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រមផ្ទាល់ លើការសិក្សាមេរៀនច្បាប់ អាជ្ញាកណ្តាលអន្តរជាតិ មានផ្នែកមេគុណ ផ្នែកការប្រកួតប្រយុទ្ធ និងចំណេះដឹងពីច្បាប់កីឡាជនពិការផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង