ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចៀសចរាចរណ៍ ទីតាំងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នៅថ្ងៃទី០៨ធ្នូ

231

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បញ្ចៀសចរាចរណ៍ទីតាំងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចាប់ពីម៉ោង៥ព្រឹក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ រហូតចប់កម្មវិធី។

ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង០៥៖០០នាទីព្រឹក រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី។

អត្ថបទដែលជាប់ទាក់ទង