ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា កងកម្លាំងប្រដាប់អាវុធ ​របស់​លោក​ មាន​សមត្ថភាព ​ទប់ទល់​នឹង​ការ ​វាយប្រហារ​ណាមួយ​របស់​រុ​ស្ស៊ី​

200

 

ទីក្រុង KYIV ៖​ កាលពី​ថ្ងៃ​ចន្ទ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr​ Zelenskiy​ បាន​និយាយ​ថា​ កងកម្លាំងប្រដាប់អាវុធ​របស់​លោក​ មាន​សមត្ថភាព​ទប់ទល់​នឹង​ការ​វាយប្រហារ​ណាមួយ​របស់​រុ​ស្ស៊ី​ ខណៈ​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ប្រារព្ធ​ទិវា​កងទ័ព​ជាតិ​របស់​ខ្លួន​ ជាមួយនឹង​ការ​បង្អួត​រថពាសដែក​ និង​នាវា​ល្បាត​របស់​សហរដ្ឋអាមេរិក​ជា​ច្រើន​គ្រឿង​។​

​នៅ​ថ្ងៃ​អង្គារិ៍​នេះ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ បាន​សន្យា​ការ​ “​គាំទ្រ​ដោយ​ឥត​ងាករេ​”​ ចំពោះ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រឈម​មុខជា​មួយ​ទីក្រុង​ម៉ូ​ស្គូ​ ហើយនឹង​បើក​កិច្ច​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ ដើម្បី​ព្យាយាម​បន្ធូរបន្ថយ​វិបត្តិ​នេះ​។​ កាលពី​ថ្ងៃ​ច័ន្ទ​ ប្រ​ធានា​ធិ​តី​លោក​ Zelenskiy​ បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony​ Blinken​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ពី​ការ​ប្រមូលផ្តុំ​កងទ័ព​រាប់​ម៉ឺន​នាក់​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​ ដើម្បី​រៀបចំ​ការ​វាយលុក​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​អាច​កើតឡើង​ ដោយ​បង្កើន​លទ្ធភាព​នៃ​សង្គ្រាម​ដោយ​បើកចំហ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ប្រធានាធិបតី​លោក​ Zelenskiy​ បាន​និយាយ​ថា​ “​ទាហាន​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បន្ត​បំពេញបេសកកម្ម​ដ៏​សំខាន់​បំផុត​ ដើម្បី​ការពារ​សេរីភាព​ និង​អធិបតេយ្យភាព​របស់​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​រុ​ស្ស៊ី​”​។​

​លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ “​កងទ័ព​អ៊ុយ​ក្រែ​ន​មានការ​ជឿជាក់​លើ​ភាពរឹងមាំ​របស់​ខ្លួន​ និង​អាច​រារាំង​ផែនការ​ឈ្លានពាន​ណាមួយ​របស់​សត្រូវ​បាន​”​ ៕

អត្ថបទដែលជាប់ទាក់ទង