ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររដ្ឋបាលឃុំឈើទាល កៀនស្វាយ ចុះបោះបង្គោលកន្លែង ផ្លូវជង្ហុកបញ្ចៀសគ្រោះថ្នាក់ ដល់អ្នកដំណើរពេលបើកបរ..!

58

កណ្ដាល៖ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកអភិបាលស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១នេះក្រុមការងាររដ្ឋាបាលឃុំឈើទាលស្រុកកៀនស្វាយដែលដឹកនាំការងារដោយលោកវ៉ន សុវ៉ាន់ និង អស់លោក លោកស្រីជាមេភូមិព្រម ទាំងសហការីបានចុះទៅបោះបង្គោល ដោយដាក់ចងស្បោងបង្ហាញ អោយអ្នកដំណើរតាមមធ្យោបាយនានា បានឃើញអោយមាន ការប្រុងប្រយ័ត្នពិសេសនៅ ពេលយប់ព្រលប់ផងដែរ នៅកន្លែងផ្លូវបាក់ស្រុត ដោយទឹកភ្លៀងហូរច្រោះ នៅរដូវវស្សាកន្លងមកនេះ នៅបណ្ដោយផ្លូវកៅស៊ូ លេខ១១៦Aហៅផ្លូវស្រែអម្ពិល ក្នុងមូលដ្ឋានឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ខណៈពេលដឹកនាំក្រុមការងារ ចុះបំពេញការងារខាងលើនេះលោកវ៉ន សុវ៉ាន់ បានមានមតិលើកឡើង ក្នុងន័យគិតគូពីសុខទុក្ខ សុវត្ថិភាពដល់បងប្អូន ប្រជាជនទូទៅពេលពួកគាត់ ធ្វើដំណើរតាមមធ្យោបាយនានា នៅលើដងផ្លូវកៅស៊ូស្រែអម្ពិលនា សព្វថ្ងៃនេះពិសេសនៅ ពេលយប់ព្រលប់សូម អោយមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបើកបរមក ដល់កន្លែងផ្លូវដែល រងការខូចមានជង្ហុកជ្រៅៗ។លោកបានបន្តទៀតថា ចំពោះផ្លូវថ្នល់ស្រែអម្ពិលនេះ គឺមានសារៈសំខាន់ណាស់ ក្នុងប្រើប្រាស់តាមមធ្យោបាយនានា ក្នុងការដឹកជញ្ជូនកសិផលនៅតំបន់ស្រែអម្ពិល និង តំបន់ទួលតាផ្លេកឬពីតំបន់ផ្សេងៗឯទៀត។ហើយលើសពីនេះទៀតនោះ ផ្លូវស្រែអម្ពិលអាចចាត់ទុកជា ផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការប្រើប្រាស់ ពោលគឺមានផ្លូវគឺមានក្ដីសង្ឃឹម និង ឈានកាត់បន្ថយ ភាពក្រីក្រផងដែរ។

គួរបញ្ជាក់ផងដែរថាផ្លូវកៅស៊ូលេខ១១៦A ហៅផ្លូវស្រែអម្ពិលត ភ្ជាប់ពីកំណាត់ផ្លូវលេខ១១០ មុខប៉ុស្ដិ៍នគរបាល រដ្ឋាបាល ឈើទាល ដោយលាតសន្ធឹងរហូត ដល់កំណាត់ជាតិលេខ១ ដោយឆ្លងកាត់ពីរឃុំគឺឃុំឈើទាល និង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយផ្លូវស្រែអម្ពិលមួយខ្សែនេះ មិនត្រឹមប្រើប្រាស់ក្នុង ការដឹកជញ្ជូនទំនិញ ឬកសិផលរបស់កសិករតាម យានយន្តគ្រប់ប្រភេទ ប៉ុណ្ណោះនោះទេគឺបងប្អូន ប្រជាជនគាត់ធ្វើឆ្លងកាត់ ពីតំបន់មួយឆ្ពោះទៅតំបន់មួយទៀតទៅកាន់ទីប្រជុំជនឬទីផ្សារគគីរនិងមកបម្រើការងារនៅសាលាស្រុកកៀនស្វាយ .មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ព្រមទាំងរដ្ឋាបាលឃុំមក ប្រជុំនៅសាលាស្រុកកៀនស្វាយ ផងដែរ។ល។និង។ល។

 

ខណៈពេលក្រុមការងារខាងលើ ចុះបំពេញការងារសង្គម ដោយដើរបោះបង្គោលចង ស្បោងឬក្រណាត់នៅ តាមកន្លែងផ្លូវដែលរងការខូចខាត ខាងលើបង្ហាញដល់អ្នកដំណើរ តាមផ្លូវស្រែអម្ពិលអោយ មានប្រុងប្រយ័ត្ននោះ គឺមានមហាជនទូទៅគាត់ មានការគាំទ្រយ៉ាង ពេញទំហឹងដល់ ក្រុមការងាររដ្ឋបាលឃុំឈើទាល ដែលមានការគិតគូ ពីសុវត្ថិភាពអ្នកដំណើរ៕

អត្ថបទដែលជាប់ទាក់ទង