ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមថោង ខុន ក្លាយជា សហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍

308

ភ្នំពេញ៖ពេលនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានប្រកាសជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីដឹកនាំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាហើយ ។
តែក្នុងចន្លោះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាឆ្នាំក្រោយនេះ ឯកឧត្តមសកថិតនៅជាសហប្រធានជា
មួយវៀតណាម ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។បណ្ដាប្រទេសជា
សមាជិកបានសម្ដែងនូវការអបអរចំពោះឯកឧត្តមថោង ខុនដែលបានក្លាយជា ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និង ជាពិសេសក៏បាន
អបអរចំពោះកម្ពុជាដែលបាន ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាយុវជនអូឡាំពិកនាឆ្នាំ២០២៩ ។
ចំពោះប្រភេទកីឡាដែលកម្ពុជា គ្រោងនឹងដាក់ចំនួន៤០ប្រភេទសម្រាប់ឆ្នាំ២០២៣នោះ គឺស្ថិតនៅក្នុងការពិចារណានៅឡើយទេអ្វីៗ អាចនឹងត្រូវកាត់កងចេញខ្លះ ។

នៅអម្លុងខែកុម្ភៈឆ្នាំ២០២២កម្ពុជានឹងបើកការប្រជុំជាមួយ បណ្ដាប្រទេសជាសមាជិក នៅខេត្តសៀមរាបដែល នេះជាការប្រជុំផ្ទាល់តែម្ដង ពីស្ថានភាពកូវីដ នៅកម្ពុជាបានធូរស្រាល ហើយកម្ពុជាក៏បានបើកប្រទេសវិញដែរ ៕

អត្ថបទដែលជាប់ទាក់ទង