ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អក្ខរកម្មបានរួមចំណែងយ៉ាងសកម្ម ក្នុងកសាងជីវភាព គ្រួសារ សេដ្ឋកិច្ចសង្គម ពិសេសការធ្វើចំណាក់ស្រុកដោយ ប្រថុយប្រថាន

133


ត្បូងឃ្មុំ ៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៨ ត្រូវបានមន្ទីអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំរៀបចំធ្វើនៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ក្នុងស្រុកដំបែរក្រោមប្រធានបទ អក្ខរកម្មឆ្ពោះទៅរកការ សិក្សាពេញមួយជីវិត ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯក ឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី សិស្សានុសិស្សជាច្រើនរូប រួមទាំងសិស្សអក្ខរកម្មផងដែរ ។
ក្រៅពីអានសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម លី ឡេង បានលើកឡើងថា ចំនេះដឹងពិតជាមានសារៈ សំខាន់សម្រាប់មនុស្សម្នាក់ ក្នុងរស់នៅប្រកបរបររកស៊ីចិញ្ចឹម ជីវិតដូចនេះហើយទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ក្នុងនោះក្រសួង អប់ រំក៏មានកម្មវិធីអក្ខរកម្មសម្រាប់បណ្តុះបណ្តាលដល់បងប្អូន ដែល មិនចេះអក្សរ អោយពួកគាត់អាចចេះអាន សរសេរ និង គិតលេខ ក្រៅពីនោះក៏នៅមានកម្មវិធីអប់រំក្រៅប្រព័ន្ធផងដែរ ។
ឯកឧត្តមបន្តថា ការសិក្សារៀនសូត្រពិតជាមិនចេះចប់នោះ ទេពីព្រោះថា បច្ចេកវិទ្យាថ្មីបានរីកចម្រើនទៅមុខឥតឈប់ឈរ ដែលចាំបាច់ត្រូវឲ្យយើងទាំងអស់គ្នាសិក្សាបន្ថែមជាប់ជានិច្ច ដូចនេះសូមក្មួយៗទាំងអស់គ្នាខិតខំរៀនសូត្រដើម្បីយកចំនេះ ទៅអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើងទាំងមូល ឲ្យមានភាពរីកចម្រើន ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំបានលើកឡើងថា អក្ខរកម្មគឺជាមធ្យោបាយគន្លឹៈ និងជាចំនុចចាប់ផ្តើមនៃការអប់រំ ហើយក៏ជាមូលដ្ឋាននៃការអភិ វឌ្ឍន៍លើកគ្រប់វិស័យ ក្នុងការរួមចំណែកកាបត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ លើសពីនេះទៅទៀតអក្ខរកម្មក៏ជួយជម្រុញ ឲ្យមានអត្រាអក្ខរកម្មខ្ពស់ក្នុងចំណោមបប្រជាពលរដ្ឋកម្ពុជា ដែលជាទិសដៅក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ គឺធានាឲ្យបាននូវគុណភាពអប់រំ សមធម៌ និងការអប់រំពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប ។
លោកបន្តថា ប្រធានបទ អក្ខកម្មឆ្ពោះទៅរកការសិក្សាពេញ មួយជីវិត បង្ហាញឲ្យឃើញជាមួយនឹងចក្ខុវិស័យ អភិវឌ្ឍន៍ប្រជា ជនកម្ពុជាគ្រប់រូប ឲ្យមានឳកាសសិក្សាពេញមួយជីវិត គ្រប់ពេល វេលា គ្រប់គ្របទីកន្លែង និងគ្រប់មធ្យោបាយ ដើម្បីរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខដុមនីយកម្មបុគ្គល ។
បើតាមចំណាប់អារម្មសិស្សអក្ខរកម្មនៅក្នុងឳកាសនោះ បានចាត់ទុកថាទិវាអក្ខរកម្មពិតជាមានសារៈសំខាន់​សម្រាប់ពួកគាត់ទាំងអស់គ្នា​​ ព្រោះវាជាប្រទីបមួយជួយបំភ្លឺផ្លូវឆ្ពោះទៅរកការ ចេះអាន ចេះសរសេរ ចេះគិតលេខសម្រាប់ជួយខ្លួនឯកគ្រួសារ និងសង្គម ។ ហើយបើគ្មានកម្មវិធីនេះទេពិតណាសពួកគាត់ មិនចេះអាន សរសេរ ឬគិតលេខនោះទេ ។

អត្ថបទដែលជាប់ទាក់ទង