ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ នរណាថាអាមេរិក ជាប្រទេសប្រជាធិបតេយ្យ

76

 

ភ្នំពេញ ៖ សុំទោស ! នេះវាគ្រាន់តែជារឿងដែលខ្ញុំដេកយល់សប្ដិទេ ហើយនេះមិនត្រឹមតែជាការយល់សប្តិឆ្លងប្រទេសទេ តែជាការយល់សប្ដិឆ្លងទ្វីបទៅទៀត ។
អារឿងដេកយល់សប្ដិនេះវាជាការរំខានណាស់ ព្រោះដេកមិនឆ្អែត ហើយបើតាមក្បួនពេទ្យ គេថាអាដេកយល់សប្ដិនេះ គឺខួរក្បាលនៅធ្វើការដោយមិនបានសម្រាកឡើយ ។ អ្ហេស ! បើដេកយល់សប្ដិឃើញគេឲ្យលេខឆ្នោត ឬ ប្រាប់កន្លែងគេលាក់កំណប់នោះ មិនសូវជាខឹងទេ ព្រោះវាអាចបានលាភ ។

ចំពោះខ្ញុំបែរជាយល់សប្ដិឃើញ បានទៅធ្វើការក្នុងសេតវិមានឯណាឆ្កុយទៅវិញ ។និយាយមិនលាក់ទេ គឺដូចជាបានធ្វើការនៅទីនោះ មែនទែនអញ្ចឹងហ្នា ។ ធ្វើការក្នុងសេតវិមាន មិនជាស្រួលឡើយ គឺកាច់កុងគ្នាសម្បើមណាស់ បើមិនជឿទេសួរខ្ញុំទៅព្រោះខ្ញុំជាមន្ត្រីនៅទីនោះ ។សេតវិមានស្ងប់ស្ងាត់មែន តែពោរពេញដោយការកាច់កុងគ្នា តាមរបៀបញញឹមដាក់គ្នាហើយជាន់ជើង ឬ ញញឹមដាក់គ្នាដោយមានលាក់កាំបិតស្នឿត នៅពីក្រោយខ្នង ។
ឥឡូវនេះសុខៗស្រាប់តែសេតវិមាន ចាប់ផ្ដើមរញ្ជួយតិចៗ នោះគឺទំនាក់ទំនងរវាងលោកប្រធានាធិបតីBiden និងលោកស្រីអនុប្រធានាធិបតីKamala Harrisលេចចេញភាពប្រេះស្រាំ ហើយដោយសារការស្ទង់មតិ បានបង្ហាញថាប្រជាប្រិយភាពអ្នកទាំងពីរ ធ្លាក់ចុះដូចគ្នាក្នុងរយ:ពេល១ឆ្នាំក្នុងតំណែង។

សហការីរបស់លោកស្រី Harris ខឹងនិងលោក Biden ដោយសារតែគាត់ ទុកលោកស្រីចោលនៅកន្លៀត ជញ្ជាំង ឬប្រគល់អោយការងារណា ដែលមានតែខាតបង់និងរួចខ្លួនប៉ុណ្ណោះ។
តាមពាក្យលេចឮថាលោកBiden មានបំណងរុញលោកស្រីទៅកាន់មុខតំណែង នៅតុលាការកំពូល ដើម្បីតែងតាំងបុរសស្បែក សម្នាក់ជំនួសវិញ។ កំពុងតែជក់នឹងយល់សប្តិ ស្រាប់តែដៃមួយមកកេះ ខ្ញុំលុះខ្ញុំងាកទៅមើលគឺលោកសាដាម ហ៊ូសេនអតីតប្រធានាធិបតីអ៊ីរ៉ាក់សោះ ។

ដំបូងខ្ញុំឆ្ងល់ព្រោះសាដាម ហ៊ូសេនត្រូវព្យួរ ក បាត់ទៅហើយ ។ពេលនោះលោកសាដាម ហ៊ូសេននិយាយមកកាន់ខ្ញុំថា ”ថយចេញអាក្អូនខ្ញុំត្រូវការសងសឹក ជាមួយពួកអាមេរិក “កំពុងតែលង់នឹងយល់សប្តិ ស្រាប់តែម៉ែអាក្អូនកេះថា ល្មមងើបដាំបបរឲ្យកូនស៊ីហើយឧ៍វា ៕

អត្ថបទដែលជាប់ទាក់ទង