ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹកកម្ពុជា៤រូបទៅ ចូលរួមប្រកួតជើង ឯកពិភពលោកទីខ្លីអាងប្រវែង ២៥ ម៉ែត្រ

77

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញនូវសមាសភាពគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ ចំនួន៤រូប និងគ្រូបង្វឹកមួយរូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកកម្រិតពិភពលោកទីខ្លី អាងហែលទឹកប្រវែង២៥ ម៉ែត្រ “World Swimming Championships (25 meters)” in, United Arab Emirates នៅ ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី ប្រាប់តាមអនឡាញថា ឆ្នាំនេះសហព័ន្ធបញ្ជូលគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក៤រូប និងគ្រូបង្វឹកមួយរូបគឺ លោកគ្រូ នាង សូរិទ្ធិយ៉ា កីឡាករ ម៉ាត់ថេវ ហ្រេ្វងតារា បេននីឈី កូនខ្មែររស់នៅសហរដ្ឋអាមេរិក កីឡាការិនី ម៉ីលិតាន មីននិក កូនខ្មែររស់នៅសហរដ្ឋអាមេរិក កីឡាករ មនត្រស ផានសុវណ្ណអារុន ស្ថិតក្រុមជម្រើសជាតិកំពុងហ្វឹកហាត់នៅប្រទេសថៃដោយទទួលបានអាហារូបករណ៍ពីសហព័ន្ធហែលទឹកអន្តរជាតិ(FINA )និងកីឡាការិនី កាំង មុយនីន កំពុងហ្វឹកហាត់ក្រុមជម្រើសនៅប្រទេសកម្ពុជា។

ការប្រកួតនេះផ្តោតសំខាន់លើលទ្ធផលបច្ចេកទេសដែលជាសមទ្ធិផលរបស់កីឡាករកីឡាការិនីហើយការប្រកួតកម្រិតពិភពលោកបែបនេះមានប្រទេសមិនក្រោម១៨០ប្រទេសចូលរួមឡើយទោះបីមេរោគCOVID19មិនទាន់ស្ងប់ស្ងាត់ក៏ដោយក៏នៅមានប្រទេសជាច្រើនចូល
រួមសម្រាប់ការប្រកួតលើកនេះមានកីឡាករកីឡាការិនីខ្លាំងៗដូចជាអាមេរិកអូស្ត្រាលីនិងជប៉ុនជាដើមអ្វីដែលកម្ពុជាសង្ឃឹមចង់បាននោះគឺ
បច្ចេកទេសល្អនិងសមទ្ធិផលល្អដែលពួកគេបានចំណាយពេលហ្វឹកហាត់រយៈពេល១ឆ្នាំកន្លងមកនៅរដូវមេរោគCOVID19នេះដើម្បីប្រៀប
ធៀបនៃការប្រកួតកីឡា SEA GAMES ។

លោកគីរីមានជំនឿចិត្តថា សមត្ថភាពពួកគាត់អាចដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្រោយពីបញ្ចប់ការប្រកួតលោក នឹងធ្វើការប្រឹងប្រែងជំរុញឲ្យពួកគាត់ហ្វឹកហាត់ត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ប៉ុន្តែយើងមិនដឹងថា ម្ចាស់ផ្ទះវៀតណាមកំណត់យកថ្ងៃណា ច្បាស់លាស់នៅឡើយទេឡើយ៕

អត្ថបទដែលជាប់ទាក់ទង