ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យ ចំនួន ២៧ គ្រួសារ ស្ថិតនៅក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ បានទទួលអំណោយ សង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែក អំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ២៧ គ្រួសារ ស្ថិតនៅក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សោគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រតិភូសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។
អំណោយរបស់ អនុសាខាខណ្ឌ ដែលបានផ្ដល់ជូន បងប្អូនទាំង ២៧ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស , ត្រីខ ០១ យួរ , ទឹកត្រី ០១ យួរ , ទឹកស៊ីអ៉ីវ ០១ យួរ , ខោអាវ ០១ , ឃីត ០១ កញ្ចប់ , ម៉ាស់ ២៥ សន្លឹក និងថវិកា ចំនួន ៣០.០០០ រៀល ៕