ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍តែម ម៉ឺនបន្តតំណែង ជាប្រមុខសហព័ន្ធប្រដាល់គុនខ្មែរ អាណត្តិទី៧ បន្តទៀត

112

ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន បានក្លាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មីមួយអាណត្តិបន្តទៀត គឺអាណត្តិទី៧ឆ្នាំ២០២១-២០២៥បន្ទាប់ពីសមាជិកប្រតិបត្តិនិងក្លិបទូទាំងប្រទេសសម្រេចផ្តល់ការគាំទ្រជូននៅក្នុងមហាសន្និបាតដោយការ
បោះឆ្នោតជាបញ្ចប់អាណត្តិទី៦ កាលពីល្ងាចថ្ងៃទី១០ធ្នូ។

 

សម្រាប់អាណត្តិថ្មីទី៧ឆ្នាំ២០២១២០២៥សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្កើនសមាជិកគណៈកម្មាធិការប្រតិបត្តិពី១៣រូបដល់
១៩រូបរហូតដល់ចំនួន១៩ដែលក្នុងនោះអនុប្រធានមានចំនួន៦រូប។

ឯកឧត្តមឧត្តមសេនីយ៍ឯកតែមម៉ឺនជាប្រធានចំពោះអនុប្រធានទាំង៦រូបមាន ឧត្តមសេនី យ៍ទោ វ៉ាស៊ិន ភីរម្យ អនុប្រធានទី១, លោកសាស្ត្រាចារ្យវេជ្ជ បណ្ឌិត ឆឹង យ៉ៅយ៉េន លោកសាស្ត្រាចារ្យ ម៉ិល កាដូ អនុប្រធាន , ឧត្តមសេនីយ៍ទោ និន ភិរម្យអនុប្រ ធាន,ឧត្តមសេនីយ៍ទោ ប៉ែន ស៊ីនេត អនុ ប្រធាន, ៧-លោក ហួត សេងទ្រី។

លោក ហេង សុខឃន ក្លាយជាអគ្គលេខាធិការ លោក ទុយ ប៊ុនហឿនអគ្គលេខាធិការរងលោក ផេង វណ្ណៈ អគ្គហេរញ្ញិកនិង៩រូបទៀត ជាសមាជិកប្រតិបត្តិដែររួមមានលោក ច័ន្ទ សុទ្ធ-លោក មាស សុខគ្រី-លោក ពេជ្រសូផែន-លោក ថុក ប៊ុនធឿន-លោក ទេស សូ-លោកស្រី ប៉ឹង សំអាង -លោក ជួន សុខវ៉ាន់ឌី-លោក ពៅ វណ្ណានិងលោក អ៊ិន ខេមរិន្ទ។

ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានកីឡា ក្រសួងអប់រំយុវជននិង កីឡា ដែលបានចូលរួមជាអធិបតីនិងជាសាក្សីក្នុងមហាសន្និបាតបញ្ចប់អាណត្តិរបស់សហព័ន្ធប្រដាល់គុនខ្មែរបានមានប្រសាសន៍ដោយផ្តាំផ្ញើឲ្យសហព័ន្ធយកចិត្តទុកដាក់ពង្រឹងនិងពង្រីកក្លឹបប្រដាល់នៅទូទាំងប្រទេសឲ្យកាន់តែរឹងមាំថែមទៀតស្របតាមផែនការកំណែទម្រង់សហព័ន្ធឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។

ឯកឧត្តមឧត្តមសេនីយ៍តែម ម៉ឺន ដែលជាប់ជាប្រធានមួយអាណត្តិទៀត បានបញ្ជាក់និងប្តេជ្ញាថា សម្រាប់អាណត្តិថ្មីនេះអ្វីដែលធ្វើឲ្យប៉ះពាល់ ដល់ប្រយោជន៍រួមហើយសមាជិកដែលអសកម្មសហព័ន្ធត្រូវតែធ្វើសកម្មភាពហ៊ានវះកាត់ជាដាច់ខាត ដើម្បីអភិឌ្ឍន៍ប្រភេទកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅ ដណ្តើមមេដាយ ជូនប្រទេសជាតិ។

សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរជាប្រភេទកីឡាមាន សក្តានុពលនិងមានប្រជាប្រិយនៅកម្ពុជា ព្រមទំាងឈានទៅដណ្តើមមេដាយក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ តែម្តង៕

អត្ថបទដែលជាប់ទាក់ទង