ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ នាំយកអំណោយ ចែកជូនដល់ ប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដែលរងគ្រោះ ដោយអគ្គីភ័យនៅសង្កាត់ដង្កោ

151

ភ្នំពេញ៖នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង​១៦:៣០នាទីរសៀល ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយមនុស្សធម៌ដែល បានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករចំនួន ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ១កេស តង់ខៀវចំនួន​១ កន្ទេល១ មុង១ ភួយ១ ចាន ១ឈុត ឆ្នាំង១ឈុត ចង្ក្រាន​១ ចានដែក១ ខ្ទះ១ វែកឆា១ ថាស ០១ ចានស្រាក់១ ធុងទឹក១ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង