មន្ត្រីក.ប.ប. បានចាត់វិធានការច្បាប់ លើដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ដែលល្មើសនឹងច្បាប់
កំពត៖ មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១០ ផ្សេងទៀតស្ថិតក្នុងខេត្តកំពត និងខេត្តព្រៃវែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៤ ដែលល្មើសនឹងច្បាប់។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូទាំងនោះ ព្រមទាំងបានណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែសម្រួល និងបញ្ឈប់ការប្រព្រឹត្តល្មើសនឹងច្បាប់ដែលធ្វើឱ្យខាតបង់ដល់អ្នកប្រើប្រាស់ និងសង្គមជាតិ៕