អភិបាលខណ្ឌពោធិ៍សែនជ័យ បានមកទទួលទេយ្យទាន ពីព្រះគ្រូវិនយានិរក្សធម្មព្រះចៅ អធិការវត្តអង្គតាមិញ
ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តអង្គតាមិញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ បានមកទទួលទេយ្យទានពីព្រះគ្រូវិនយានិរក្សធម្ម យ៉ាន់ ថាត់ ព្រះចៅអធិការវត្តអង្គតាមិញ។
មន្ត្រីឱ្យដឹងថា៖សម្ភារៈរួមមាន៖ អង្ករ ១តោន, មី ២០កេស, ស្ករស ៥០គីឡូ, ទឹកត្រី ១០យួរ, ទឹកស៊ីអុីវ១០យួរ, ទឹកផ្លែឈើ ១០កេស និងថវិការ ចំនួន ២,០០០,០០០រៀល៕