អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខ លើប្រាសាទភ្នំបាខែង
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយវិស័យឯកជនបានរៀបចំពិធីបួងសួងសុំសេចក្តីសុខតាមទំនៀមបុរាណបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅលើប្រាសាទភ្នំបាខែង ក្រោមធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសហការី ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងកុះករនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានបន្សល់ទុកកេរ្តិ៍ដំណែលព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កូនចៅជំនាន់ក្រោយព្រមទាំងជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕