ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃប្រជែងបានមេដាយ នាំមុខគេក្នុងការប្រកួត កាយសម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់ឯកឧត្តមថោង ខុន

347

កំពង់ឆ្នាំង៖ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិឆ្នាំ២០២១ និង ពានរង្វាន់ឯកឧត្តមបណ្ឌិតថោង ខុនលើកទី៥ដែលធ្វើនៅសា
លាលេខ៥ខេត្តកំពង់ឆ្នាំងនោះបានបញ្ចប់ហើយនៅថ្ងៃទី១៣ធ្នូម្សិលម៉ិញនេះ ។
លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាមានកីឡាករកីឡាការិនីចំនួន៦៥នាក់ប្រតិភូនិងមន្រ្តីដឹកនៃចំនួន
៤២នាក់ និងមន្ត្រីស្ម័គ្រចិត្តចំនួន១៤នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ការប្រកួតជើងឯករយៈពេល៦ថ្ងៃនេះកីឡាករ កីឡាការិនីមានការ
ខិតខំប្រកួតប្រជែងដោយក្រមសីលធម៌គោរពគោលការណ៍Fair- Play បានត្រឹមត្រូវ ។

បើប្រៀបធៀបជាមួយឆ្នាំមុនៗសមត្ថភាពកីឡាករ កីឡា
ការិនីមានការកើនឡើងផ្នែកបច្ចេកទេស ។
កីឡាករ កីឡាការិនីជម្រើសជាតិដែលបន្តហ្វឹកហាត់បិទខ្ទប់នោះសិទ្ធិផលរបស់គេមិនមានការស្រុតចុះឡើយដែលនេះជាឧិកាសដ៏
ល្អមួយសម្រាប់ស៊ីហ្គេមនៅវៀតណាមហើយនឹងការត្រៀមខ្លួនចេញទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិនដើម្បីពង្រឹងសមត្ថភាពដើម្បី
ប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកអគ្គលេខាធិការទទួលស្គាល់ថាកាយសម្ព័ន្ធអារទីស្ទីក(Artistic)មិនសូវល្អគឺល្អលើការសំដែងជាមួយឧបករណ៍ខ្លះដូចជាវិញ្ញាសាសេះកងនិងសេះលោតមានការកើនឡើង។ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic)ល្អខ្លាំងតែម្ដង។សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធចែកចេញជា២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិកនិងកាយសម្ព័ន្ធអារទីស្ទីក។អាអេរ៉ូប៊ិកគឺមានសង្ឃឹមច្រើនសម្រាប់ស៊ីហ្គេមឆ្នាំ២០២២ទោះបីមិនបានមេដាយក៏អ្វីៗប្រែប្រួលបានប្រសើរជាងលើកមុនៗ ។

ជាមួយនឹងការបញ្ចប់ការប្រកួតនេះក្រសួងមហាផ្ទៃដណ្ដើមបានបមេដាយមាសចំនួន៤គ្រឿង ខេត្តកំពង់ឆ្នាំងបានមេដាយមាសចំ
នួន៣គ្រឿង ខេត្តក្រចេះបានមេដាយមាស៣គ្រឿង និងខេត្តតាកែវបានមេដាយមាសចំនួន១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង