ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ លើដេប៉ូប្រេងឥន្ធនៈ មិនអនុលោមចំនួន ២៦​ ក្នុងខេត្តសៀមរាប ខេត្តក្រចេះ​ ខេត្តកំពត​ ខេត្តឧត្តរមានជ័យ​ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង

169

ខេត្តព្រៃវែង៖ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៧០ ស្ថិតក្នុងខេត្តសៀមរាប ខេត្តក្រចេះ​ ខេត្តកំពត​ ខេត្តឧត្តរមានជ័យ​ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង​ ពីថ្ងៃទី៦​ ដល់ថ្ងៃទី១៣ ខែធ្នូ​ឆ្នាំ២០២១នេះ ក្នុងគោលបំណងទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មដែលមិនសុចរិត និងដើម្បីការពារៀលប្រយោជន៍ជូនអ្នកប្រើប្រាស់។ ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២៦​ មិនអនុលោម។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យប្រកបអាជីវកម្មរបស់ខ្លួនដោយគោរពទៅតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង