ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល២ថ្ងៃ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ឃាត់រថយន្តបានជាង៤០គ្រឿង

65
ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ បានចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានជាង៤០គ្រឿង និងបានរកឃើញរថយន្តល្មើសនិងគ្មានឯកសារជាច្រើនគ្រឿង ដើម្បីកាត់ទ្រុងចេញនិងផាកពិន័យទៅតាមច្បាប់។
     លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នៅក្នុងរយះពេល២ថ្ងៃកន្លងមក ពោលគឺចាប់ពីថ្ងៃ ០៥និងទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ  ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ឃាត់រថយន្តបានជាង៤០គ្រឿង។ ក្នុងនោះ នៅថ្ងៃ ពុធ ១០រោច​ ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៨ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៤ គ្រឿង សំពីងសំពោងចំនួន ០៤គ្រឿងខ្វះឯកសារ ចំនួន ០៣ គ្រឿង ឯកសារក្លែងក្លាយចំនួន ០១ គ្រឿងដោះរានខាងក្រោយ ចំនួន ០១ គ្រឿង គ្មានបណ្ណបើកបរ ចំនួន០៤នាក់បណ្ណបើកបរក្លែងក្លាយចំនួន០១ នាក់ ។
   ដោយឡែកនៅថ្ងៃ ព្រហស្បតិ៍ ១១រោច​ ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៩ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៨ គ្រឿងរក្សាទុកត្រៀមកាត់ទ្រុងចំនួន ០១ គ្រឿងសំពីងសំពោងចំនួន ០៦ គ្រឿង
ខ្វះឯកសារ ចំនួន ០៥ គ្រឿងឯកសារក្លែងក្លាយ        ចំនួន ០២ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ០៤ នាក់ បណ្ណបើកបរក្លែងក្លាយចំនួន ០៣ នាក់៕
អត្ថបទដែលជាប់ទាក់ទង