ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំប្រចាំឆ្នាំនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ បានប្រារព្ធពិធីបើកជាផ្លូវការ និងបន្តដោយសម័យប្រជុំពេញអង្គលើកទីមួយ ធ្វើការពិចារណាលើបញ្ហានយោបាយ និងសន្តិសុខ

33

ភ្នំពេញ៖. កិច្ចប្រជុំប្រចាំឆ្នាំជាផ្លូវការនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29) បានប្រារព្ធធ្វើឡើងជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្ដម Ban Ki-moon ប្រធានវិទ្យាស្ថាន Global Green Growth (GGGI) ឯកឧត្តម Tony Smith MP ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធាន APPF28 និងលោក Park Byeong-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងក្លាយជាប្រធាន APPF 29 ដោយមានការថ្លែងសុន្ទរកថាបើកនិងស្វាគមន៍ពីគណៈប្រតិភូសភានៃសមាជិកAPPF ទាំងអស់ដែលបានចូលរួម។

លោក សួស យ៉ារ៉ា ប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈ ប្រតិភូសភាកម្ពុជា ក៏បានដឹកនាំសហការីចូលរួមក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកលើកទី២៩ នេះដែរ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំរួច លោក
សួស យ៉ារ៉ា ប្រធានគណៈប្រតិ ភូសភាកម្ពុជា ក៏បានបន្តដឹកនាំគណៈប្រតិ ភូសភាកម្ពុជាចូលរួមក្នុងសម័យ ប្រជុំពេញអង្គលើកទីមួយ ក្រោមការដឹក នាំសម្របសម្រួលកិច្ចប្រជុំដោយ លោក Han Jung Kim សមាជិក រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលមាន ការពិភាក្សា និងពិចារណាលើបញ្ហានយោបាយ និងសន្តិសុខ ដោយបានផ្តោតលើ ការដឹកនាំរបស់សភាដើម្បីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត ការពង្រឹងពហុភាគីនិយមក្នុងតំបន់ និងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយផ្តោតលើប្រជាជន និងការធានាសន្តិសុខរបស់មនុស្សជាតិ។

ក្នុងបទអន្តរាគមន៍ទៅកាន់សម័យប្រជុំពេញអង្គលើកទី១នេះ លោក សួស យ៉ារ៉ា បានមានប្រសាស ន៍លើកឡើងពីសណ្តាប់ធ្នាប់អន្តរជាតិ ដែលបាននឹងកំពុងធ្លាក់ចុះ ខណៈដែលបទដ្ឋាន ស្ថាប័ន និងការអនុវត្តជាច្រើនដែលបានទ្រទ្រង់សន្តិភាព និងវិបុលភាពពិភពលោកក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ស្ថិតនៅក្រោមភាពតាន តឹងដ៏ធំសម្បើម។

ពហុភាគីនិយមបានរងការវាយប្រហារដោយសារតែការកើន ឡើងនៃឯកតោភាគីនិយម ប្រជានិយម និងលទ្ធិគាំពារនិយម ដែលបានបន្ថែមភាពមិនច្បាស់លាស់បន្ថែមទៀតលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចពិភពលោក ។ លោក បានបន្តថា លើសពីនោះទៀត ការប្រជែងគ្នាជាយុទ្ធសាស្ត្រកាន់ តែខ្លាំងឡើងក្នុងចំណោមមហាអំណាចធំៗ បានបង្កសម្ពាធកាន់តែខ្លាំងឡើងចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ជាពិសេសនៅក្នុងតំបន់របស់យើង។

ការប្រកួតប្រជែងនេះបានធ្វើឲ្យចំណុចក្តៅក្នុងតំបន់កាន់តែខ្លាំងឡើង រួមមានសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងមីយ៉ាន់ម៉ា ជាដើម។
ឯកឧត្ដម ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានចែករំលែកគំនិតក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវគោលការណ៍នៃសកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្មនៃពាណិជ្ជកម្ម និងការវិនិយោគ។ ការពង្រឹងយន្តការថ្នាក់តំបន់ ដើម្បីសម្រប សម្រួលគោល នយោបាយជាតិសម្រាប់ការស្តារឡើង វិញក្នុងតំបន់។ ត្រូវដាក់ប្រជាជនជាចំណុចស្នូលនៃផែនការស្តារឡើងវិញ ដោយដាក់ធនធានបន្ថែមទៀតនៅក្នុងការគាំពារសង្គម និងជួយរៀបចំប្រជាជនរបស់យើងទៅកាន់ភាពធម្មតាថ្មី តាម រយៈការអភិវឌ្ឍជំនាញ និងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលសមាជិកសភាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា សម្រាប់ភាគីកម្ពុជាបានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់ពហុភាគីនិយម ដែលឆ្លុះបញ្ចាំងដោយកិច្ចប្រជុំកំពូល ASEM លើកទី13 ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលថ្មីៗនេះ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួមគ្នា” រួមជាមួយនឹងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន ដូចជាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី11 ជាដើម ។
ប្រទេសជាសមាជិកAPPF ដែលបានចូលរួមកិច្ចប្រជុំបានបង្ហាញនូវការឯកភាពគ្នាលើតម្រូវការជំរុញការដោះ ស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែក លើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគិតគូវែងឆ្ងាយពីសន្តិសុខ លទ្ធិប្រជា ធិបតេយ្យ និងសិទ្ធិមនុស្ស ហើយបានអំពាវ នាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សភាដើម្បីរក្សា និងធានាសន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អង្គប្រជុំក៏បានផ្ដោតការចាប់អារម្ម ណ៍ពីបញ្ហានៅឧបទ្វីបកូរ៉េ និងបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីដោះស្រាយវិបត្តិឆ្លងប្រទេស ដូចជាអំពើភេរវកម្ម ភាពជ្រុលនិយម ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុ ហើយបានអំពាវនាវឱ្យសហគមន៍តំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើតច្បាប់ និងបទដ្ឋានដែលអាចមានការយល់ស្រគ្នាជាសកលផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង