ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលឆ្នាំទី១ កសិករផលិតស្រូវមិត្តក្រៀល បាន៥៣តោន និងលក់បានតម្លៃខ្ពស់ជាងទីផ្សារ

62

 

ភ្នំពេញ៖ មន្រ្តីអង្គការ BirdLife បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះថា ក្នុងខែធ្នូ ឆ្នាំ២០២១ នេះសមាជិកសហគមន៍ផលិតអង្ករស្រូវមិត្តក្រៀល ចំនួន៤១គ្រួសារដែលមានដីស្រែ ជាប់និងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ចប់ការច្រូតកាត់ជាស្ថាពរ ហើយដោយទទួលផលប្រមាណជា៥៣តោន។ ៦២%នៃទិន្នផលដែលទទួល បានកសិករយើងបាន សំរេចចិត្តទុកបរិភោគ ដោយឡែក ៣៨% ទៀតត្រូវបានលក់ក្រោមការជួយ គាំទ្រពីគម្រោងដោយទទួលបានតម្លៃ៤%ខ្ពស់ជាងទីផ្សារ។

សូមបញ្ជាក់ថា៖ អង្ករមិត្តក្រៀល គឺជាផលិតផលមេត្រីភាពសត្វស្លាប។ ការដាំដុះស្រូវមិត្តក្រៀល ត្រូវគោរពលក្ខខណ្ឌចំនួន១២ចំណុច និងអនុវត្តតាមវិធីសាស្រ្តកសិកម្មបែបធម្មជាតិដោយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីគីមីជាអតិបរមា ដើម្បីចូលរួមកាត់បន្ថយការ ប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាពិសេសសត្វក្រៀល។ បន្ថែមលើសនេះកសិករ ផលិតស្រូវមិត្តក្រៀលបាន បន្សល់ស្រូវក្នុងស្រែចំនួន៥%ដើម្បីទុកជាចំណីរបស់សត្វក្រៀល។ មូលនិធិ Keidanren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់ គម្រោងសហគមន៍ស្រូវមិត្តក្រៀលនេះតាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា។គម្រោងសហគមន៍ស្រូវមិត្តក្រៀល នៅតំបន់អន្លង់ព្រីងសហការ អនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការCRDT៕. សំរិត

អត្ថបទដែលជាប់ទាក់ទង