ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ

41

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកាឆ្នាំ២០២១។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ទាំងអស់ជ្រាបថា បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន បង់ថ្លៃ​សេវា​ប្រមូល​សំរាម​សម្រាប់​ខែសីហា និង​ខែ​មុនៗ កន្លងមក ក្នុង​ឆ្នាំ​ ២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត វិធានការ​ដោយ​កត់ត្រា​ជា​បំណុល​រួចហើយ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រកាន់យក​ភាព​អត់ធ្មត់​មិន​អនុវត្ត វិធានការ​រដ្ឋបាល និង​ច្បាប់ ដោយ​នៅតែ​ទុក​ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជន ភ្ញាក់រលឹក និង​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សំណល់​រឹង ឱ្យបាន​ទាន់ពេលវេលា​កំណត់ ដោយឡែក ចំពោះ ថ្លៃ​សេវា​ប្រមូល​សំរាម​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ត្រូវ​កំណត់​នៅត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១​ ។

​ចំពោះ​នីតិវិធី​នៃ​ការបង់​សេវា​ប្រមូល​សំរាម និង​សំណ​ល់វឹង​រាជធានី​ភ្នំពេញ សូម​ប្រើប្រាស់​លេខ​សំគាល់ អតិថិជន ID (​មាន​ក្នុង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​) តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ចរ​ទូទាត់​នៅ​ធនាគារ​អេស៊ីលីដា​, ហត្ថា​, កាណាឌីយ៉ា ក អ​, វឌ្ឍនៈ​, ប្រៃសណីយ៍​កម្ពុជា ក​.​អ​, ABA, WING, AMK, FTB, Woori Bank, Phillip Bank, Prince, Bank,CHIP MONG, ស្ថាបនា​, ប្រា​សាក់​, អម្រឹត ឬ​តាម​ភ្នាក់ងារ​ទូទាត់​ផ្សេងៗ​ទៀត​ដូចជា eMONEY, TrueMONEY, លី​ហួរ​វេរ​លុយ​, DaraPay និង​PiPay​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​សាលា​រាជធានី​ភ្នំពេញ ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឬ​តាម​លេខ​ទូរស័ព្ទ​០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២ ៕

អត្ថបទដែលជាប់ទាក់ទង