ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»

94

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ជ្រាបថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្ម វិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៩និង០០ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួម ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត ដៃគូអភិវឌ្ឍ ន៍ និងសមាគមធុរកិច្ច ដែលជាតំណាងវិស័យឯកជន ផងដែរ ។

បន្ថែមលើការដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជានេះ, ពិធីនេះក៏ត្រូវប្រព្រឹត្តឡើង ក្នុងគោលបំណងពន្យល់ និងផ្សព្វផ្សាយជូនដល់សាធារណជន អំពីយុទ្ធសាស្ត និងវិធានការគោលនយោបាយ ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅ កំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង ។

សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តតាម ដានការផ្សាយផ្ទាល់នូវ ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលា ម៉ោង ៩និង០០ ព្រឹក លើទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា កុំបីអាក់ខាន ៕

អត្ថបទដែលជាប់ទាក់ទង