ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ជួបសំណេះសំណាល លើកទឹកចិត្តដល់លោក -លោកស្រីប្រធាន -អនុប្រធាន -មន្ត្រីការិយាល័យ-អង្គភាពចំណុះ នៃរដ្ឋបាលខណ្ឌចំការមន

354

 

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាល ជាមួយលោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពចំណុះ នៃរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក -លោកស្រីអភិបាលរងខណ្ឌ,  លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ។

ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌចំការមន បានផ្ដាំផ្ញើរទៅមន្ត្រីទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន អោយខិតខំបំពេញការងារ និងការផ្ដល់សេវាជូន ប្រជាពលរដ្ឋអោយបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកស្នើសុំសេវាពីរដ្ឋបាលខណ្ឌ។

ជាមួយគ្នានោះផងដែរលោកអភិបាលខណ្ឌចំការមន បានចែកអំណោយដល់លោក -លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ -អង្គភាពចំណុះរួមមាន៖ អង្ករ, ត្រីខ, ទឹកអាល់កុល, ម៉ាស និងសាប៊ូលាងដៃ៕

អត្ថបទដែលជាប់ទាក់ទង