ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណី​លួច និងប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់

346

 

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី​លួច និងប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់ ត្រូវបានម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ធ្វើការឃាត់ខ្លួន។

​នៅយប់​ថ្ងៃទី​១៧ ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណី​លួច និងប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់ នៅចំណុចមុខខារាអូខេ ជិន ជុន តាម​បណ្ដោយ​ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ​ខណ្ឌ​ពោធិ៍​សែនជ័យ​។

​វត្ថុ​តាំង​ដក​ហូត៖​ អាវុធ​ខ្លី​ ចំនួន​០១ដើម (ប្រើខ្សល់)​ និងម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង