ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បន្ដផ្ដល់មធ្យោបាយជួយ ដឹជញ្ជួនសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនៅកោះរ៉ុង

290

 

ព្រះសីហនុ៖ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា លោកបានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកក្មេងប្រុសមួយរូប ជួបគ្រោះថ្នាក់រលាកភ្លើងរងរបួសធ្ងន់ធ្ងរ (បណ្តាលមកពីឆេះ ជែលលាងដៃ) យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ។

លោកឧកញ៉ា បន្ដថា ក្មេងប្រុសរងគ្រោះនោះមានឈ្មោះ វុធ រតនា អាយុ ០៣ឆ្នាំ មានឳពុកម្តាយ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ កុមារារងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ ក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿន លឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុម ហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អត្ថបទដែលជាប់ទាក់ទង