ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ ប្រកាសបញ្ចូលថ្មីចំនួន ៥៩នាក់ ក្នុងសង្កាត់ស្វាយប៉ាក

60

 

ភ្នំពេញ៖នៅថ្ងៃទី១៨ធ្នូឆ្នាំ២០២១នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយប៉ាកបានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៥៩នាក់ស្រី៣៣នាក់ក្រោមអធិបភាពលោក ឯក ឃុនដឿនប្រធានគណះកម្មាធិការគណះបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ និងលោកប្រាជ្ញ សីហា ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ស្វាយប៉ាក។
អ្នកចូលរួមមាន:សមាជិកក្រុមការងារចុះជួយសង្កាត់គណះកម្មធិការបក្សសង្កាត់២៦នាក់សាខាបក្សភូមិទាំង៣. ២៧នាក់សាខាបក្សសាលារៀន ៥នាក់សរុបប្រមាណ១២០នាក់។

ក្នុងពិធីនោះលោកឯក ឃុនដឿនបានឧបត្ថម្ភក្រមាម្នាក់១សរុបក្រមា១២០និងក្រុមការងារចុះជួយសង្កាត់បានឧបត្ថម្ភសមាជិកគណបក្សទេីបប្រកាសបញ្ចូលថ្មីចំនួន៥៩នាក់ក្នុងម្នាក់ទទួលបានអាវបក្ស១មួកបក្ស១,ថវិការ២០០០០រៀលនិងទឹកបរិសុទ្ធ,អាហារសំរ៉ន់ផងដែរសរុបចំណាយចំនួន២.៧៨០.០០០រៀល
បន្ទាប់ពីកម្មវិធីប្រកាសបញ្ចូលសមាជិកគណបក្ស។
ជាមួយគ្នានោះលោកឯក ឃុនដឿន ប្រធានគណកម្មធិការបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវបានជួបប្រជុំជាមួយគណះកម្មាធិការបក្សសង្កាត់ សាខាបក្សភូមិទាំង៣និងសាខាបក្សសាលារៀនសរុប៥៨នាក់។

ខ្លឹមសារសំខាន់ក្នុងប្រជុំ១/ពង្រឹងការងារគណបក្ស។២/ពង្រឹងការបក្សនិងការងារសំខាន់ៗឆ្ពោះទៅកាន់ការងារបោះឆ្នោត។៣/ការងារបំរេីសេវាសាធារណះ សេវាសន្តិសុខ និងសេវាភ្លេីងបំភ្លឺក្នុងភូមិនិងការងារអនុវត្តបន្តស្ថាបនាហេដ្នារចនាសម្ព័ន្ធផ្លូវ លូ៕

អត្ថបទដែលជាប់ទាក់ទង