ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

229

 

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ បានចេញលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈ កម្មការ ចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (19m JC) តាមប្រព័ន្ធវីដេអូ។

អំឡុងពេលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគី រដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការពេញចិត្តថា ថ្វីត្បិតតែមានការវិវត្តដ៏ស្មុគស្មាញ នៃជំងឺរាតត្បាត កូវីដ-១៩ កម្ពុជា និងវៀតណាមនៅតែរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើគ្រប់វិស័យ និងគ្រប់កម្រិត។ ការបើកកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះ ក្នុងអំឡុងពេល ស្ថានភាពដ៏លំបាកនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសទាំងពីរដើម្បីលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ។

ភាគីទាំងពីរក៏បានទស្សនៈរួមគ្នាថា ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម ខណៈដែលប្រទេសទាំងពីរនឹងរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានព្រមព្រៀងគ្នាប្រសិទ្ធនាម ឆ្នាំ២០២២ ថាជា «ឆ្នាំមិត្តភាពកម្ពុជា – វៀតណាម» ។

កិច្ចប្រជុំ បានពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តកំណត់ហេតុនៃកិច្ចពិភាក្សារបស់ កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២០។ ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន សន្តិសុខ-នយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ វប្បធម៌-សង្គម ។

អត្ថបទដែលជាប់ទាក់ទង