ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញញខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ជាង ៦តោន ត្រូវបានមន្រ្តីជំនាញធ្វើការកម្ទេចចោល

64

ភ្នំពេញ ៖ ទំនិញមិនមានភាពអនុលោមប្រមាណជាង ១០០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញនិងដកហូត និងទំនិញមិនអនុលោមជាង ៦តោនត្រូវបានមន្រ្តីជំនាញធ្វើការកម្ទេចចោលផងដែរ។

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញសហការជាមួយមន្រ្តីនៃនាយកដ្ឋានមន្ទីរពិសោធន៍រួមជាមួយរថយន្តចល័តផ្នែកម្ហូបអាហារបានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក និងទប់ស្កាត់នូវទំនិញម្ហូបអាហារដែលផ្ទុកនូវសារធាតុគិមីហាមឃាត់ណាមួយដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លើសពីនោះទៅទៀតមន្រ្តីជំនាញក៏បានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងសំណង់អំពីផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសផងដែរ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញដែលមិនមានភាពអនុលោមចំនួន ១០៩.៥គីឡូក្រាមមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី។

នៅថ្ងៃដដែលនោះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦,៤០៥គីឡូក្រាមដែលដកហូតបាននៅលើទីផ្សារកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង