ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកទំនិញ ​ ដាច់ហ្វ្រាំងបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្ត១០គ្រឿង​ របួសមនុស្ស១៣នាក់

73

ភ្នំពេញ ៖រថយន្តដឹកទំនិញ ប្រភេទឃ្លុប បើកចុះពីស្ពានព្រះមុនីវង្សចាស់ ហើយរថយន្តដាច់ហ្វ្រាំងបានជ្រុលទៅបុកមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងនិងរងរបួសមនុស្សជាច្រើននាក់ ។ហេតុការណ៍នេះ នៅវេលាម៉ោង២និង៣០នាទី
រសៀល ថ្ងៃទី២៣ ខែធ្នូ ២០២១ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក​ ហ៊ីណូ ក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3G-3338 បើកបរដោយ​បុរសម្នាក់វ័យជាង៣០ឆ្នាំ រត់គេចក្រោយបង្ករ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទុកប្រគល់ឲជំនាញ។

មុនពេលកើតហេតុ បើតាមអ្នកឃើញហេតុការណ៍បានឲដឹងថា​ គេរថយន្តបង្កបើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច ខណះចុះមកដល់ក្រោមស្រាប់តែរថយន្ត ដាច់ហ្វ្រាំងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុករថយន្ត​ ម៉ូតូនិងម៉ូតូកង់បី ដែលនៅខាងមុខ សរុប១០គ្រឿង របួសមនុស្សជាច្រើននាក់ ។ក្នុងហេតុការណ៍នេះ បង្កអោយខូចខាត​ រថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង និង ម៉ូតូកង់បី៤គ្រឿង សរុប១០គ្រឿង ។
បើតាមសម្តីតៃកុងរថយន្តដែល សមត្ថកិច្ចឃាត់ខ្លួន បានឲដឹងថា ខណះពេលបើកចុះពីលើស្ពាន​ស្រាប់តែរថយន្ត ជាន់ហ្វ្រាំងលែងស៊ី ហើយខ្លួនបានបុកលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងប៊ួងចង្កូតអោយទៅបុកនិងខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់​ក៏ជ្រុលទៅបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។
ក្រោយកើតហេតុភ្លាម ប៉ូលិសចរាចរណ៍ដែលឈរ នៅគោលដៅខាងលើបាន ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និង សម្រួលការកកស្ទះ គូសវាស សម្រួលយក​មធ្យោបោយធ្វើដំណើរដែលគ្រោះថ្នាក់ទាំងអស់ចេញ
ពីកន្លែងកើតហេតុ និងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង