ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្កាត់កាកាប ២ បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋខ្លួន

288


ភ្នំពេញ :សង្កាត់កាកាប២ ខណ្ឌពោធិសែន ជ័យ បើក វេទិកាសាធារណៈ នៅទីក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋខ្លួន នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ ២០១៨ ។

វេទិការនេះដោយមានការអញ្ជើញ ចូលរួមពីលោក ម៉ា លីពិសិដ្ឋ ចៅសង្កាត់កាកាបទី២ ចៅសង្កាត់រង លោកមេភូមិមនិងនគរបាលប៉ុស្តិ៍កាកាប២ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ចំនួន ៥៣នាក់ដើម្បី លើកឡើងរាល់បញ្ហាទុក្ខ កង្វល់ របស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ក្នុងពិធីវេទិកាសាធារណៈប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយផ្លូវ និង ប្រព័ន្ធ លូបង្ហូរទឹក បង្គោលខ្សែភ្លើងរដ្ឋ លោកចៅសង្កាត់ ក្នុងនាមជាអាជ្ញាធរ ទទួលយកនូវទុក្ខកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋលើកឡើង និង ស្នើសុំទៅថ្នាក់លើ ៣ឆ្នាំរំកឹល ជាដំណាក់កាលដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ។

នគរបាលប៉ុស្ដិ៍កាកាប២ សូមឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមសហការណ៍ និង រាយការណ៍ជូនសមត្ថកិច្ច នៅតាមមូលដ្ឋានដែល បងប្អូនរស់នៅដើម្បី ទប់ស្កាត់ឲ្យបានមុន និងទាន់ពេលវេលា ហើយអាជ្ញាធរ នឹងប្រឹងប្រែងបម្រើប្រជាពលរដ្ឋ មិនខ្លាច នឿយហត់ឡើយ ។

សូមជម្រាបថា តាមរយៈការបើកវេទិកាសាធារណៈ អាជ្ញាធររីករាយ និងស្វាគមន៍រាល់មតិលើកឡើង ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ ហើយអាជ្ញាធរ នឹងខំប្រឹងប្រែង សម្របសម្រួលស្នើនិងរាយការណ៍ បន្តទៅថ្នាក់លើគ្រប់បញ្ហា ដែលកើតមានក្នុង មូលដ្ឋាន ដែលអាជ្ញាធរ មិនទាន់បានដឹង នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ និងដោះស្រាយជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង