ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ផ្កាយមាស៥ អះអាងថា ប្រទេសមួយ ចំនួនកងទ័ពចេញច្បាំង បែរជាធ្វើបាតុកម្មប្រឆាំង

71

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះដែរ
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានមាន
ប្រសាសន៍ឱ្យក្រសួងការពារជាតិ បន្តធ្វើ
ការកែទម្រង់កងទ័ព ជាពិសេសខឿននយោបាយការពារជាតិរបសប្រជាជនពីព្រោះនេះជារឿងសំខាន់។

សម្តេចតេជោ បានបញ្ជាក់ថា៖ «យើងត្រូវបន្តធ្វើការកែទម្រង់កងទ័ពតទៅ
ទៀតក្នុងការកែទម្រង់កងទ័ពរបស់យើង បានធ្វើច្រើនមកហើយ ប៉ុន្តែ កិច្ចការចាំបាច់របស់យើង គឺត្រូវតែបន្តធ្វើការកែទម្រង់តទៅទៀត ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់យើងឲ្យបានរឹងមាំឡើង ហើយត្រូវតែពង្រឹងខឿននយោបាយការពារជាតិរបស់ប្រជាជន»។

សម្ដេចតេជោ បន្តថា៖ «យើងមានមោទនភាពចំពោះជាតិសាសន៍របស់យើង គឺនៅពេលមានកិច្ចការកើតឡើង ដូចជា សភាពការណ៍នៅព្រំដែន កម្លាំងនៅពីខាងក្រោយ ជាខ្នងធំណាស់ ធំមហាសាល ដែលផ្សារភ្ជាប់ខ្លួនជាមួយកងទ័ព។ បណ្ដាអង្គភាពខេត្ត រាជធានី ត្រូវផ្សារភ្ជាប់ខ្លួនជាមួយបណ្ដាកងពល និងយោធភូមិភាគ… នោះហើយ គឺជាចំណុចលេចធ្លោនៃខឿនការពារជាតិរបស់ប្រជាជន។ បើយើងអនុវត្តបានល្អ ត្រឹមត្រូវលើបញ្ហានេះ ពិតជាល្អ»។

សម្តេចតេជោ បន្តថា៖ «កែទម្រង់អីកែ
ទម្រង់ចុះ ក៏ប៉ុន្តែចំណុចស៊ីជម្រៅរបស់វា ត្រូវពង្រឹងទៅលើនយោបាយខឿនការ
ពារជាតិរបស់ប្រជាជន ព្រោះនេះ គឺជាសេចក្តីសុខសម្រាប់ទាំងអស់គ្នា”។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ បានអះអាងថា ប្រទេសមួយ
ចំនួនកងទ័ពចេញច្បាំងបែរជាធ្វើបាតុ
កម្មប្រឆាំង។ ប៉ុន្តែដោយសារតែប្រទេសអស់ហ្នឹងនាំកងទ័ពទៅឈ្លានពានប្រទេសគេ ទើបប្រជាពលរដ្ឋបាតុកម្មក្នុងស្រុកប្រឆាំង ដែលនោះ មិនមែនជាខឿនការពារជាតិនោះទេ។ ប្រទេសណា ដែលមានកងទ័ពចេញច្បាំងនៅក្រៅ
ប្រទេសតែងតែមានបាតុកម្មនៅក្នុងស្រុក តែសម្រាប់កម្ពុជាអត់មានកងទ័ពខាងក្រៅប្រទេសដូចបណ្ដាប្រទេសទាំងនោះទេ ក្រៅតែពីកងទ័ពចេញទៅប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ
សហប្រជាជាតិតែប៉ុណ្ណោះ។ កម្ពុជា មិនបានបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសណាមួយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង