ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបរំលឹក២៣ឆ្នាំ នៃទិវាការបញ្ចប់សង្គ្រាម នៅកម្ពុជា អង្គភាពសុីម៉ាក់ តាំងពិរពណ៌ប្រវត្តិសង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម

66

ខេត្តបន្ទាយមានជ័យ​ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ខួបរំលឹក២៣ឆ្នាំ នៃទិវាការបញ្ចប់សង្គ្រាម នៅកម្ពុជាថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ អង្គភាពសុីម៉ាក់ចូលរួម តាំងពិរពណ៌ប្រវត្តិសង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅភូមិបឹងជង្រុក​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ ដែលជាទីតាំងអតីតសមរភូមិសង្គ្រាមប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ​ ហេីយចំនុចស្ថិតក្បែរព្រំដែនថៃ នៃស្រុកម៉ាឡៃនេះ ជាទីតាំងទីបញ្ជាការដ្ឋានយ៉ាងរឹងមាំមួយ របស់មេដឹកនាំខ្មែក្រហម​ ប៉ុល​ ពត​ ឈរជេីងតែម្តង​ និងជាកន្លែងសម្រាប់ទទួលសារតាំងនានាផងដែរ។

ឯកឧត្តមហេង រតនា បានបន្តថា ក្រោយសង្គ្រាមបានបញ្ចប់​ តំបន់បឹងជង្រុកម៉ាឡៃ បានក្លាយពីសមរភូមិសង្គ្រាមប្រដាប់អាវុធដណ្តេីមអំណាច​ ទៅជាសមរភូមិសង្គ្រាមជម្លោះ ដណ្តេីមកាន់កាប់ដីធ្លីយ៉ាងរ៉ាំរ៉ៃវិញម្តង។ កាលសង្គ្រាមខ្ពេីមដី ព្រោះតែដីគ្មានតម្លៃនិងសំបូរគ្រាប់មីនណាស់​ តែសម័យសន្តិភាព ដីមានតម្លៃក្លាយជាដីមាសដីពេជ្រជម្លោះ រវាងអ្នកលោភលន់និងប្រជាពលរដ្ឋមូលដ្ឋានជាអតីតបងប្អូនខ្មែរក្រហមផង និងអ្នកចំណូលថ្មីផង។ បេីសិនជាសម័យខ្មែរក្រហមវិញ​ អ្នកចំណូលថ្មីដឹងតែ យកទៅសម្លាប់ចោលហ្នង​ គ្មានឱកាសឈ្លោះដណ្តេីមដីស្អីនោះទេ! ។

អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ​ ឯកឧ​ត្តម ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ បានខិតខំដឹកនាំដោះស្រាយទំនាស់ដីធ្លី នៅបឹងជង្រុកនេះ​ និងប្រែក្លាយតំបន់បឹងជង្រុកនេះ​ ជាតំបន់អភិវឌ្ឍន៍របស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រជាពលរដ្ឋជិត១៥០០គ្រួសារ​ ប្រកបដោយជោគជ័យ។

ជាក់ស្តែង យុវជនម៉ាឡៃ ដែលកំពុងរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក​ ដែលអ្នខ្លះ ឱពុកម្តាយជាជនពិការ ដោយសារសង្គ្រាម​ សូម្បីប្រធានក្រុមប្រឹក្សាឃុំទួលពង្រនេះ ក៏ពិការជេីងម្ខាង ដោយសារគ្រាប់មីនដែរ! តែយុវជនយេីងមួយចំនួនធំ ចាប់អារម្មណ៍ជាមួយប្រវត្តិសង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ខ្លាំងណាស់ដែរ​ ព្រោះថា​ ឮតែឪពុកម្តាយពូមីង និទានជារឿងប្រាប់!! ៕

អត្ថបទដែលជាប់ទាក់ទង