ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​៧​ កញ្ញា​ ស្លាប់​៦​នាក់​ របួស​៨​នាក់​

142


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៦​នាក់​ (​ស្រី​១​នាក់​)​ របួសធ្ងន់​ ៥​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៣​នាក់​(​ស្រី​២​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១៣​នាក់​(​យប់​៨​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ៧​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​៧៤​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ និង​រថយន្ត​ធំ​ ២​គ្រឿង​ ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​៣​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​,​ ប្រជែង​ ៣​លើក​(​ស្លាប់​៣​នាក់​)​ និង​បត់​គ្រោះថ្នាក់​ ១​លើក​ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៥​លើក​ ផ្លូវ​ខេត្ត​ ២​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ៤​លើក​ និង​រថយន្ត​ធំ​ ១​លើក​ ។​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ស្ពឺ​ ២​លើក​ ស្លាប់​៣​នាក់​(​ស្រី​១​នាក់​)​ របួស​ ១​នាក់​,​ ពោធិ៍សាត់​ ១​លើក​ ស្លាប់​២​នាក់​ និង​ខេត្តរតនគិរី​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៧​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៥១​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២៤​នាក់​ របួស​សរុប​ ៨៩​នាក់​ របួសធ្ងន់​ ៦២​នាក់​ របួសស្រាល​ ២៧​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង