ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ជូនពរចំពោះសម្តេចវិបុលសេនាភក្តី និង សម្តេចក្រឡាហោម ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយទទួលអំណរ ឆ្នាំថ្មី ឆ្នាំសាកល ២០២២
ភ្នំពេញ ៖ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសាកល ២០២២ សូមសម្តេចវិបុលសេនាភក្តី និង សម្តេចក្រឡាហោម ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាដ៏បវរឲ្យកាន់តែ រីកចម្រើនសម្បូរសប្បាយ រុងរឿងថែមទៀតក្រោមមាគ៌ាដ៍ភ្លឺចិញ្ចាច នៃគណបក្សប្រជាជនកម្ពុជា ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំដល់ សម្ដេចទាំង២ និង ក្រុមគ្រួសារជួបតែសុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
គោរពជូនពរពី ឯកឧត្តម ឃួង សង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ៕