ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ សម្រេច ពន្យាពេលដំណើរការ កាមេរ៉ាចាប់ល្បឿន ពីចោមចៅដល់ទីរួមខេត្តកំពត

67

 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន សម្រេច ពន្យាពេលដំណើរ ការ សាកល្បង នូវកាមេរ៉ា ចាប់ល្បឿនពីកំណាត់ផ្លូវ ជាតិលេខ៣ ចាប់ពី(ចោមចៅ) ដល់ទីរួមខេត្តកំពត ទៅពេលក្រោយ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ បានបញ្ជាក់ថា ការពន្យាពេលនេះ ដោយសារការតភ្ជាប់ទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ របស់អគ្គស្នងការនគរបាលជាតិនៅមិនទាន់ចប់សព្វ គ្រប់។

កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងដែល
ដាក់នៅលើកំ ណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ត្រូវបានក្រសួង សាធារណរៀបចំដំឡើងចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមាន៤ទីតាំងចាប់ពីចោមចៅដល់ បែកគូស និង៦ទីតាំងចាប់ពីបែកគូសដល់ទីរួមខេត្ត កំពត។ តាមគម្រោងពីមុនការ ដំណើរការកាមេរ៉ ចាប់លឿននេះគ្រោងធ្វើនៅដើមខែមករា ឆ្នាំ២០២២៕. សំរិត

អត្ថបទដែលជាប់ទាក់ទង