ស្ត្រីម្នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា នេះ មុខហាងម៉ូតូហុងដា ផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីរងគ្រោះឈ្មោះ លី សៀហ្វុង អាយុ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៤៥ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FA១៣៣៥ ៕