ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារ សន្តិសុខសណ្ដាប់ធ្នាប់ ពេលឆ្នាំសកល និងថ្លែងកោតសរសើរ អ្នកក្រោមឱវាទបំពេញ ការងារបានល្អយៈពេលមួយឆ្នាំ២០២១..!

311

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញនាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ បានរៀបចំពិធីដោយជួបសំណេះសំណាល ជាមួយអស់លោក- លោកស្រីប្រធាន-អនុប្រធាន- មន្ត្រីការិយាល័យ- អង្គភាពចំណុះ នៃរដ្ឋបាលខណ្ឌបឹងកេងកងទាំងអស់ ពិសេសកម្លាំងប្រជាការពារខណ្ឌ ដោយស្ដីពីការពង្រឹងលើ ការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ពោលគឺសកលនាឆ្នាំនេះ។
ពិធីនេះប្រព្រឹត្តឡើងក្រោម អធិបតីភាពលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ដោយមានការចូលរួម ពីសំណាក់លោក -លោកស្រីអភិបាលរងខណ្ឌ, លោកនាយក- នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន- អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពចំណុះ រដ្ឋបាលខណ្ឌបឹងកេងកង ព្រមទាំងកម្លាំងប្រជាការពារខណ្ឌផងដែរ ហើយកិច្ចប្រជុំពង្រឹងការងារនេះ ប្រកបដោយបរិយាកាស យ៉ាងស្និតស្នាលរវាង ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងអ្នកក្រោមឱវាទនា ពិធីជួបសំណេះសំណាលនាចុងឆ្នាំ២០២១នេះនៅសាលាខណ្ឌ។

ពិធីនោះលោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអានបានមាន មតិលើកឡើង ដោយផ្ដាំផ្ញើរទៅមន្ត្រីទាំងអស់ នៃរដ្ឋបាលខណ្ឌនិង កម្លាំងប្រជាការពារខណ្ឌទាំងអស់ អោយបន្តខិតខំបំពេញ ការងារក្នុងមូលដ្ឋាន និង ការផ្ដល់សេវាជូន ប្រជាពលរដ្ឋអោយ បានល្អប្រសើរនៅឆ្នាំថ្មីឆ្នាំសកល ២០២២ខាងមុខនេះ ដើម្បីបង្កលក្ខណៈងាយស្រួល និង បានឆាប់រហ័ស ដល់បងប្អូនប្រជាពលរដ្ឋដែល អញ្ជើញមកស្នើសុំសេវា ពីរដ្ឋបាលនៅថ្នាក់ខណ្ឌ។ដោយឡែកកម្លាំងសមត្ថកិច្ចទាំងអស់ ពោលគឺកម្លាំង សមត្ថកិច្ចប៉ូលិសខណ្ឌ .ប៉ូលិសតាមប៉ុស្ដិ៍និមួយៗ និង កម្លាំងសមត្ថកិច្ចប៉េអឹមខណ្ឌ ព្រមទាំងកម្លាំងប្រជាការពារខណ្ឌ និង កម្លាំងប្រជាការពារតាមបណ្ដា សង្កាត់ទាំងអស់ត្រូវពង្រឹង លើការងាររបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់អោយបានល្អប្រសើរ នាឱកាសពិធីបុណ្យចូលឆ្នាំសកល នាឆ្នាំនេះខណៈពេលមាន បងប្អូនប្រជាជនគាត់ធ្វើដំណើរ តាមមធ្យោបាយនានា មកដើរលេងកម្សាន្តនៅ រាជធានីភ្នំពេញដោយ ឆ្លងកាត់ភូមិសាស្រ្តខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា ពេលវេលាពិតជាលឿន មែនហើយសម្រាប់ ឆ្នាំ២០២១នេះគឺនៅសល់ តែជាង១០ម៉ោងទៀតតែប៉ុណ្ណោះ គឺដាច់ឆ្នាំ២០២១ ហើយឈានចូលឆ្នាំ២០២២។ដូចនេះនៅឆ្នាំ២០២២ខាងនេះ គឺរដ្ឋបាលខណ្ឌបឹងកេងកង ដោយបន្តស្នាដៃល្អៗបន្ថែមទៀត ក្នុងការបំពេញការងារ ក្នុងមូលដ្ឋាន និង ផ្ដល់សេវាតម្រូវការជូន ដល់បងប្អូនប្រជាជន អោយកាន់តែល្អប្រសើរ ទ្វេរដងពោលគឺរហ័សទាន់ចិត្ត៕

អត្ថបទដែលជាប់ទាក់ទង